មហាសុវរាជជាតកទី ៣

ក្បាលទី 48 · ទំព័រ 162

( ស្តេចហង្ស និយាយនឹងស្តេចសេកថា ) កាលណា ឈើមានផ្លែបរិបូណ៌ ពួកសត្វស្លាបក៏ហើរសំដៅទៅបរិភោគ ផ្លែឈើនោះ លុះពួកសត្វស្លាបបានដឹងថា ឈើអស់ផ្លែហើយក៏ ហើរចេញអំពីដើមឈើនោះ ទៅកាន់ទិសផ្សេងៗ ក្នុងវេលា ជាទីអស់ទៅនៃផ្លែ ។ ម្នាលសេកមានចំពុះក្រហម អ្នកចូរត្រាច់ទៅកាន់ចារិក កុំឲ្យខ្លួនអ្នកស្លាប់ឡើយ ម្នាលសេក ម្តេចក៏អ្នកនៅសញ្ជប់សញ្ជឹង លើដើមឈើងាប់ ( នេះ ) ម្នាលសេកមានសម្បុរខេវោ ស្រដៀង នឹងឈើក្នុងវស្សន្តរដូវ យើងសូមដាស់តឿនអ្នក អ្នកចូរថាមក មើល ព្រោះហេតុអ្វី ក៏បានជាអ្នកមិនលះបង់នូវឈើងាប់នេះ ។ ( ស្តេចសេកបត់ថា ) ម្នាលហង្ស ពួកសប្បុរស ណារពឫករឿយៗ នូវធម៌របស់ពួកសប្បុរស លោកជាសម្លាញ់ នឹងពួកសម្លាញ់ ( ទៅវិញទៅមកហើយ ) ពួកសប្បុរសនោះ សូម្បីដល់នូវការអស់ទៅនៃជីវិត ក៏មិនលះបង់សម្លាញ់នោះចោល ដោយគិតថា អស់ ឬមិនអស់ក្នុងកាលដែលបានសុខ និង ទុក្ខឡើយ ។ ម្នាលហង្ស ខ្ញុំជាសប្បុរសដែរ ដើមឈើនេះទុកជា ញាតិ ឬជាសម្លាញ់របស់ខ្ញុំក៏បាន ខ្ញុំជាអ្នកត្រូវការដោយជីវិត ក៏មិនអាចនឹងលះបង់នូវដើមឈើនោះចោលឡើយ ( បើខ្ញុំដឹងថា ឈើនោះអស់ហើយៗ លះបង់ចោល ) នុ៎ះ មិនមែនជាធម៌ របស់សប្បុរសទេ ។ ( ស្តេចហង្ស … ) ម្នាលបក្សី សេចក្តីមេត្រី សេចក្តី ជួបជុំ និងសេចក្តីស្និទ្ធស្នាលដែលអ្នកបានធ្វើហើយ ជាការប្រពៃ ណាស់ បើអ្នកពេញចិត្តនឹងធម៌នោះ អ្នកនឹងបានជាទីសរសើរនៃ ពួកវិញ្ញូជន ។ ម្នាលសេក អ្នកមានស្លាបជាយាន ហើរទៅព្ធដ៏ អាកាស យើងឲ្យពរដល់អ្នក ម្នាលបក្សី បើអ្នកមានចិត្តប្រាថ្នា នូវពរណាមួយ ចូរទទួលយកនូវពរនោះចុះ ។