អដ្ឋកថា មហាសុវរាជជាតកទី ៣

ក្បាលទី 48 · ទំព័រ 165

[ ៥២៤-៥៣៣ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុមួយរូប ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា ទុមោ យទា ហោតិ ដូច្នេះ ។ បានឮថា ភិក្ខុរូបនោះ រៀនកម្មដ្ឋានក្នុងសម្នាក់ព្រះសាស្តាហើយ ទៅក្នុង ព្រៃ អាស្រ័យស្រុកចុងកាត់មាត់ញកមួយកន្លែង ក្នុងដែនកោសលជនបទ ពួកអ្នកស្រុកនាំគ្នាសង់ទីសម្រាកពេលយប់ និងពេលថ្ងៃជាដើម ហើយធ្វើ សេនាសនៈក្នុងទីដើរងាយស្រួលទៅមកប្រគេនដល់ភិក្ខុនោះ ទំនុកបម្រុងភិក្ខុ នោះដោយគោរព កាលភិក្ខុនោះចាំវស្សាខែទី ១ ភ្លើងឆេះស្រុកនោះ សូម្បីតែ គ្រាប់ពូជរបស់ពួកមនុស្សក៏មិនមានសល់ ទើបមិនអាចប្រគេនបិណ្ឌបាត ដែលប្រណីតដល់ភិក្ខុនោះបាន លោកសូម្បីនៅក្នុងសេនាសនៈដែលជាសប្បាយ តែលំបាកដោយបិណ្ឌបាត ទើបមិនអាចឲ្យមគ្គ ឬផលកើតឡើងបាន កាល កន្លងទៅបាន ៣ ខែ លោកមកគាល់ព្រះសាស្តាៗ ធ្វើបដិសណ្ឋារៈ ហើយត្រ ាស់សួរថា ម្នាលភិក្ខុ អ្នកមិនលំបាកដោយបិណ្ឌបាតទេឬ សេនាសនៈ ជាទីសប្បាយដែរឬ ភិក្ខុរូបនោះបានទូលសេចក្តីនោះឲ្យទ្រង់ជ្រាប ព្រះសាស្តា កាលទ្រង់ជ្រាបថា លោកមានសេនាសនៈជាទីសប្បាយ ទើបត្រាស់ថា ម្នាល ភិក្ខុ ធម្មតាសមណៈ គ្រាមានសេនាសនៈជាទីសប្បាយហើយ ក៏គួរលះនូវ សេចក្តីលោភក្នុងអាហារចេញ ឆាន់តាមមានតាមបាននោះឯង ធ្វើសមណ- ធម៌ បុរាណកបណ្ឌិតទាំងឡាយ សូម្បីកើតជាសត្វតិរច្ឆាន ទំពាលម្ហិតនៃដើមឈើ ដែលខ្លួននៅអាស្រ័យ គង់លះនូវសេចក្តីលោភក្នុងអាហារ មានសេចក្តី សន្តោស មិនទម្លាយមិត្តធម៌ មិនទៅកាន់ទីដទៃ ហេតុអ្វី ទើបអ្នកគិតថា បិណ្ឌបាតតិច មិនឆ្ងាញ់ លះនូវសេនាសនៈដ៏សប្បាយចោល ភិក្ខុនោះទូល អារាធនាឲ្យត្រាស់រឿង ទើបទ្រង់នាំយករឿងក្នុងអតីតមកសាធកៈដូចតទៅក្នុង អតីតកាល ត្រង់ព្រៃល្វាមួយ