ហរិតចជាតកទី ៥

ក្បាលទី 48 · ទំព័រ 181

( ព្រះបាទព្រហ្មទត្ត ទ្រង់ត្រាស់សួរតាបសថា ) បពិត្រមហាព្រហ្ម ខ្ញុំបានឮថា ព្រះហរិតតាបសបរិភោគកាម ពាក្យន៎ុះទទេទេឬ លោកជាបុគ្គលបរិសុទ្ធទេឬ ។ ( ហរិតតាបសពោធិសត្វតបថា ) បពិត្រមហារាជ ពាក្យដែលទ្រង់បានព្រះសណ្តាប់មកយ៉ាងណា ពាក្យនុ៎ះពិតយ៉ាង នោះហើយ អាត្មាភាពជាបុគ្គលបានដើរទៅកាន់ផ្លូវខុស ជ្រប់នៅក្នុង អារម្មណ៍ដែលជាទីតាំងនៃសេចក្តីវង្វេង ។ ( ព្រះរាជា … ) បើបុគ្គលមិនអាចដើម្បីបន្ទោបង់នូវ គំនិតមិនល្អ គឺរាគៈដែលកើតឡើងដោយប្រាជ្ញាណាបានទេ ប្រាជ្ញា នោះ នឹងចាត់ថាមានប្រយោជន៍ ជាគុណជាតដ៏ល្អិត អាចគិត ឃើញនូវរបស់ល្អដូចម្តេចបាន ។ ( តាបស … ) បពិត្រមហារាជ ធម៌ទាំង ៤ ប្រការ នេះ គឺរាគៈ ទោសៈ មទៈ និងមោហៈ ជាកិលេសមានកម្លាំង ក្លៀវក្លាបំផុតក្នុងលោក ប្រាជ្ញាមិនបានទីពំនាក់ ព្រោះតែកិលេស ទាំងនោះ ។ ( ព្រះរាជា … ) លោកដ៏ចម្រើន ពួកយើងសន្មតថា ព្រះហរិតតាបស ជាព្រះអរហន្តបរិបូណ៌ដោយសីល ជាបុគ្គល បរិសុទ្ធ ជាអ្នកប្រាជ មានប្រាជ្ញាសម្រាប់ទម្លុះទម្លាយកិលេស ។ ( តាបស … ) បពិត្រព្រះរាជា វិតក្កទាំងឡាយ ដ៏ លាមក ប្រកបដោយសុភនិមិត្ត និងប្រកបដោយរាគៈ តែងបេតោ បៀនអ្នកប្រាជ ដែលជាអ្នកត្រេកអរក្នុងគុណធម៌របស់ឥសី ។ ( ព្រះរាជា … ) រាគៈនេះ ជាសភាពកើតអំពីសរីរៈ តែកើតឡើងហើយ រមែងប្រទូស្តនូវគុណឲ្យខូច សូមលោកលះរា គៈរបស់លោកនោះចេញ សេចក្តីចម្រើន ទើបកើតមានដល់ លោក ត្បិតជនច្រើននាក់ សន្មតលោកថាជាអ្នកប្រាជ្ញ ។