បទកុសលមាណវកជាតកទី ៦
ស ុត្ត ន្ត បិ ដ ក ( ភរិយានិយាយថា ) ទឹកទន្លេគង្គាកួចយកទៅនូវ បុរសឈ្មោះបាដលិ ជាអ្នកចេះដឹងច្រើន ពោលនូវពាក្យដ៏វិចិត្រ នែអ្នកដ៏ចម្រើនដែលទឹកកួចយកទៅ សូមអ្នកឲ្យនូវចម្រៀងយ៉ាង ខ្លីមួយដល់ខ្ញុំ ។ ( ស្វាមីនិយាយតបថា ) ពួកជនតែងស្រោចនូវ បុគ្គលមានទុក្ខដោយទឹកណា តែងស្រោចនូវបុគ្គលដែលមាន សេចក្តីក្រវល់ក្រវាយដោយទឹកណា យើងគង់នឹងស្លាប់ ក្នុង កណ្តាលទឹកនោះ ភ័យកើតមកអំពីវត្ថុជាទីពឹងហើយ ។ ( នាយស្មូនឆ្នាំងនិយាយថា ) ពូជទាំងឡាយ តែង ដុះឡើងលើផែនដីណា ពួកសត្វឋិតនៅលើផែនដីណា ផែនដី នោះបៀតបៀននូវក្បាលអញ ភ័យកើតអំពីវត្ថុជាទីពឹងហើយ ។ ( បុរសម្នាក់និយាយថា ) ពួកជនគេចម្ហិនបាយ ដោយភ្លើងណា គេកម្ចាត់បង់នូវរងាដោយភ្លើងណា ភ្លើងនោះ ឆេះនូវកាយរបស់អញ ភ័យកើតអំពីវត្ថុជាទីពឹងហើយ ។ ( បុរសម្នាក់និយាយថា ) ពួកព្រាហ្មណ៍ និងក្សត្រិយ៍ ជាច្រើន តែងញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយភត្តណា ភត្តនោះ ដែលអាត្មាអញបរិភោគហើយនោះ សម្លាប់នូវអញ ភ័យកើត អំពីវត្ថុជាទីពឹងហើយ ។ ( បុរសម្នាក់និយាយថា ) ពួកអ្នកប្រាជ តែងប្រាថ្នា ខ្យល់ ក្នុងខែជាទីបំផុតនៃគិម្ហរដូវ ( ឥឡូវ ) ខ្យល់នោះ កាច់ បំបាក់ខ្លួនខ្ញុំ ភ័យកើតអំពីវត្ថុជាទីពឹងហើយ ។ ( បក្សីជាធំ និយាយថា ) ពួកបក្សីតែងអាស្រ័យ ដើមឈើណា ដើមឈើនោះបញ្ចេញនូវភ្លើង បក្សីទាំងឡាយ ចូរ គប់នូវទិសទាំងឡាយផ្សេងៗ ភ័យកើតអំពីវត្ថុជាទីពឹងហើយ ។ ( មាតានិយាយថា ) អញមានចិត្តសោមនស្សហើយ នាំមកនូវកូនប្រសាស្រីណា ដែលប្រដាប់ដោយកម្រងផ្កា និង ប្រោះព្រំដោយខ្លឹមច័ន្ទន៍ ( ឥឡូវ ) កូនប្រសាស្រីនោះ បណ្តេញ អញ ចេញអំពីផ្ទះ ភ័យកើតអំពីវត្ថុជាទីពឹងហើយ ។