អដ្ឋកថា លោមសកស្សបជាតកទី ៧

ក្បាលទី 48 · ទំព័រ 219

[ ៥៦៣-៥៧១ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុអផ្សុកមួយរូប ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា អស្ស ឥន្ទសមោ រាជា ដូច្នេះ ។ មានសេចក្តីសង្ខេបថា ព្រះសាស្តាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បាន ឮថា អ្នកអផ្សុកពិតឬ កាលភិក្ខុរូបនោះទូលថា ករុណាព្រះអង្គ ទើបត្រាស់ ថា ម្នាលភិក្ខុ ខ្យល់ដែលផាត់ភ្នំសិនេរុឲ្យកម្រើកញាប់ញ័រ រឿងអ្វី ដែលថា មិនបក់ស្លឹកឈើចាស់ៗ ឲ្យកម្រើកនោះ បុគ្គលដល់ព្រមដោយយសទូទៅ គង់វិនាសយសបាន ឈ្មោះថា កិលេស រមែងធ្វើសត្វដែលបរិសុទ្ធឲ្យសៅហ្មង បាន នឹងពោលថ្វីដល់មនុស្សដូចអ្នក ដូច្នេះហើយ ទ្រង់នាំយករឿងក្នុងអតីត មកសម្តែងដូចតទៅក្នុង អតីតកាល ឱរសរបស់ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិនៅក្នុង នគរពារាណសី ព្រះនាមព្រហ្មទត្តកុមារ និងកូនរបស់បុរោហិត ឈ្មោះ កស្សបៈ ជាសម្លាញ់នឹងគ្នា រៀនសិប្បៈគ្រប់យ៉ាង ក្នុងត្រកូលអាចារ្យតែមួយ សម័យតមក កាលព្រះរាជាបិតាសោយទិវង្គត ព្រហ្មទត្តកុមារបានគ្រងរាជសម្បត្តិ ។ កាលនោះ កស្សបកុមារគិតថា សម្លាញ់របស់អញជាព្រះរាជា ដូច្នេះ គង់ព្រះរាជទានភាពជាធំ ប្រយោជន៍អ្វីដោយភាពជាធំសម្រាប់អញ អញលាមាតាបិតា និងព្រះរាជា ហើយបួស លុះគិតដូច្នេះហើយ ទើបថ្វាយបង្គំ លាព្រះរាជា និងលាមាតាបិតា ទៅកាន់ផែនដីហិមពាន្ត បួសជាឥសី ក្នុង ថ្ងៃទី ៧ បានអភិញ្ញា និងសមាបត្តិ ចិញ្ចឹមជីវិតដោយការស្វែងរកផ្លែឈើ មនុស្សទាំងឡាយនាំគ្នាហៅលោកដែលជាបព្វជិតថា លោមសកស្សបៈ ។ លោកជាតាបសមានឥន្ទ្រិយស្ងប់រម្ងាប់ក្រៃលែង មានតបៈខ្លាំងក្លា សក្កពិភព ញាប់ញ័រដោយតេជះនៃតបៈរបស់តាបសនោះ ។ គ្រានោះ សក្កទេវរាជទ្រង់ បានពិចារណាឃើញហេតុ ដូច្នោះហើយ ទ្រង់ត្រិះរិ