ចក្កវាកជាតកទី ៨

ក្បាលទី 48 · ទំព័រ 229

( ក្អែកនិយាយនឹងចាក្រពាកថា ) ខ្ញុំសូមសួរនូវពួកស ត្វបក្សីមានសម្បុរដូចសំពត់ ដែលជ្រលក់ដោយទឹកអម្ចត់ ជា សត្វមានចិត្តរីករាយត្រ ាច់ទៅទាំងគូៗ ចុះក្នុងពួកកំណើតជា អណ្ឌជៈ និងមនុស្សទាំងឡាយ តើគេសរសើរនូវកំណើតអណ្ឌជៈ ណា អ្នកចូរពោលនូវហេតុនោះមកមើល ។ ( ចាក្រពាកតបថា ) ម្នាលក្អែក ជាសត្វបៀតបៀន មនុស្ស ពួកគេតែងពោលសរសើរយើងជាចាក្រពាកថា ជាសត្វ ប្រព្រឹត្តសមគួរក្នុងចំណោមនៃមនុស្សទាំងឡាយ ទាំងគេបានសន្មត យើងថា ជាសត្វមានភាពល្អ ក្នុងចំណោមនៃសត្វស្លាបទាំងឡាយ ( ពួកយើងមានសភាពជាសត្វឥតភ័យ ត្រាច់ទៅផ្សេងៗ ក្នុងស្រះឈូក ) ពួកយើងមិនធ្វើបាបព្រោះហេតុតែចំណីឡើយ ។ ( ក្អែក … ) ម្នាលចាក្រពាកទាំងឡាយ ជាអ្នកមិន ថោកទាប អ្នកទាំងឡាយបរិភោគផ្លែឈើអ្វី ទំពាស៊ីសាច់អ្វី បរិភោគភោជនអ្វីក្នុងស្រះ បានជាកម្លាំង និងសម្បុរមានសភាព មិនតិច ។ ( ចាក្រពាក … ) ម្នាលក្អែក ផ្លែឈើទាំងឡាយមិន មានក្នុងស្រះទេ ពួកចាក្រពាកបានសាច់បរិភោគអំពីណា ពួកយើង ជាអ្នកបរិភោគសារាយ បរិភោគតែទឹកមិនល្អក់ ( ពួកយើង មិនធ្វើបាបព្រោះហេតុតែចំណីឡើយ ) ពួកយើងមានសភាពជា អ្នកឥតភ័យ ត្រាច់ទៅផ្សេងៗ ក្នុងស្រះ ។ ( ក្អែក … ) ម្នាលចាក្រពាក ភោជននេះមិនគាប់ចិត្ត យើងទេ ខ្លួនអ្នកមានសភាពប្រហែលនឹងភោជនក្នុងលំនៅនេះ កាលដើម ខ្ញុំមានសេចក្តីត្រិះរិះ ( យ៉ាងនេះ ) ខាងក្រោយមក ខ្ញុំមានសេចក្តីត្រិះរិះផ្សេង សេចក្តីសង្ស័យរបស់ខ្ញុំក៏កើតមានក្នុង ហេតុនុ៎ះ ដោយប្រការដូច្នេះឯង ។