អដ្ឋកថា ហលិទ្ទរាគជាកតទី ៩
[ ៥៨១-៥៨៩ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ការលួងលោមរបស់ថុល្លកុមារី ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា សុតីតិក្ខំ ដូច្នេះជាដើម ។ រឿងដែលជាបច្ចុប្បន្ន មានច្បាស់ក្នុងចូឡនារទជាតក ក្នុងតេរសកនិបាត ។ ឯរឿងដែលជាអតីត មានដូច្នេះ កុមារិកានោះ ទម្លាយសីលរបស់ តាបសកំលោះនោះហើយ ដឹងថា តាបសធ្លាក់នៅក្នុងអំណាចរបស់ខ្លួន គិត ថា អញនឹងបញ្ឆោតតាបសកំលោះនេះ នាំទៅកាន់ផែនដីមនុស្ស គិតដូច្នេះ ហើយ ពោលថា ឈ្មោះថា សីល ដែលរក្សាក្នុងព្រៃ ដែលវៀរចាកកាមគុណ មានរូបជាដើម រមែងមានផលធំមិនបាន សីលដែលរក្សាក្នុងផែនដី មនុស្ស ដែលជាទីតាំងនៃកាមគុណ មានរូបជាដើម រមែងមានផលធំ មក លោក យើងទៅរក្សាសីលក្នុងផែនដីមនុស្ស ព្រៃនឹងបានជាប្រយោជន៍អ្វីដល់ លោក ដូច្នេះហើយ ពោលគាថាទី ១ ថា ការដែលលោកអត់ទ្រាំក្នុងព្រៃ ជាសេនាសនៈដ៏ស្ងាត់ ជាការប្រពៃ ហើយ តែថា ពួកជនណា អត់ទ្រាំនៅក្នុងស្រុក ពួកជន នោះ ឈ្មោះថា ប្រសើរលើសលុបជាងលោកទៅទៀត ដូច្នេះ ។ ការអត់ធន់ដោយល្អ ឈ្មោះថា សុតីតិក្ខំ ក្នុងគាថានោះ ។ បទថា តីតិក្ខន្តិ គឺអត់ធន់ក្នុងភ័យធម្មជាតិទាំងឡាយ មានត្រជាក់ជាដើម ។ តាបស កំលោះបានស្តាប់ដូច្នោះហើយ ពោលថា ពុករបស់យើងទៅព្រៃ កាលលោក មកហើយ យើងនឹងលាលោកជាមុនហើយ សឹមទៅ ។ កុមារិកាគិតថា បានឮថា តាបសកំលោះនេះមានបិតា បើលោកឃើញ អញ នឹងវាយអញឲ្យដល់នូវសេចក្តីវិនាស ដោយដងរែក អញគួរទៅមុន ចុះ ។ ហើយក៏ពោលនឹងតាបសកំលោះថា បើដូច្នោះ ខ្ញុំធ្វើគ្រឿងចំណាំតាម ផ្លូវ ហើយទៅមុន សូមលោកមកតាមក្រោយ ។ តាបសកំលោះ កាល កុមារិកាទៅហើយ ក៏មិនបានរកឧស មិនបានដងទឹកប្រើ ទឹកឆាន់ អង្គុយ សញ្ជប់សញ្ជឹងតែម្យ៉ាងបុណ្ណោះ លុះបិតាមក ក៏មិន