បូតិមំសជាតកទី ១១

ក្បាលទី 48 · ទំព័រ 261

( មេពពែនិយាយនឹងមេចចកថា ) នែសម្លាញ់ ការ ក្រឡេកមើល នៃចចកឈ្មោះបូតិមំសៈ មិនគាប់ចិត្តយើងទេ បុគ្គលគួរវៀរឲ្យឆ្ងាយ អំពីសម្លាញ់បែបនេះ ។ ( ចចកឈ្មោះបូតិមំសៈ ពោលតិះដៀលមេចចកជា ប្រពន្ធខ្លួនថា ) មេចចកឈ្មោះវេណិនេះជាសត្វឆ្កួត ពោលសរសើរ នូវសម្លាញ់ប្រាប់ដល់អញជាប្តី ហើយបែរជាសោកស្រណោះ នូវមេពពែដែលទើបនឹងមក ហើយត្រឡប់ថយទៅវិញ ។ ( មេចចកនិយាយតបថា ) នែសម្លាញ់ អ្នកឯងទេ តើ ជាសត្វឆ្កួតខ្លៅ មិនចេះពិចារណាអ្វីសោះ អ្នកឯងធ្វើពុតជា ស្លាប់ ហើយក្រឡេកមើលខុសកាល ។ ( អភិសម្ពុទ្ធគាថា ) អ្នកប្រាជ្ញមិនគប្បីក្រឡេកមើល ក្នុងកាលមិនគួរទេ គប្បីក្រឡេកមើលតែក្នុងកាលដ៏គួរ បុគ្គល ណាក្រឡេកមើលក្នុងកាលមិនគួរ បុគ្គលនោះ រមែងសោក ស្រណោះ ដូចចចកឈ្មោះបូតិមំសៈ ។ ( មេចចកនិយាយនឹងមេពពែថា ) ម្នាលសម្លាញ់ សេចក្តីស្រឡាញ់របស់យើង សូមឲ្យមាននៅដដែល សូមនាង ឲ្យរង្វាន់ដល់យើង ប្តីរបស់យើងរស់ដោយខ្លួនឯងវិញហើយ កាលបើ ខ្ញុំសួរអំពីសេចក្តីស្រឡាញ់ហើយ ( គប្បីមកជាមួយនឹងយើង ) ។ ( មេពពែ … ) នែសម្លាញ់ របស់ជាទីស្រឡាញ់ ចូរ មានដល់នាងដូចដែលចុះ ឥឡូវ យើងឲ្យរង្វាន់ដល់នាងហើយ ( តែថា ) យើងនឹងមកជាមួយនឹងបរិវារច្រើន ( បើដូច្នោះ ) នាងចូររៀបភោជនទទួលផង ។ ( មេចចក … ) បរិវាររបស់នាងដូចម្តេចទៅ ខ្ញុំនឹង រៀបភោជនចាំទទួលពួកបរិវាររបស់នាង បរិវារនាងទាំងអស់ នោះ តើមានឈ្មោះដូចម្តេច យើងសួរ នាងចូរប្រាប់នូវបរិវារនោះ ។ ( មេពពែ … ) ( ឆ្កែ ៤ ពួក ) គឺឆ្កែឈ្មោះមាលិយៈ ១ ឆ្កែឈ្មោះចតុរក្ខៈ ១ ឆ្កែឈ្មោះបិង្គិយៈ ១ ឆ្កែឈ្មោះជម្ពុកៈ ១ ឆ្កែបែបនេះ ជាបរិវាររបស់យើង នាងចូររៀបភោជនបម្រុងឆ្កែ ទាំងនោះចុះ ។