អដ្ឋកថា បូតិមំសជាតកទី ១១
[ ៥៩៩-៦០៧ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ការមិនសង្រួម ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា ន ខោ មេ រុច្ចតិ ដូច្នេះជាដើម ។ មានសេចក្តីសង្ខេបថា ថ្ងៃមួយ ភិក្ខុជាច្រើនមិនគ្រប់គ្រងទ្វារក្នុងឥន្ទ្រិយ ទាំងឡាយ ព្រះសាស្តាត្រាស់នឹងព្រះអានន្ទថា គួរនឹងពោលទូន្មានភិក្ខុទាំងនេះ ត្រាស់ឲ្យប្រជុំភិក្ខុសង្ឃ ជាពិសេស យាងទៅក្នុងកណ្តាលភិក្ខុទាំងនោះ គង់ លើបល្ល័ង្កដ៏ប្រសើរដែលគេរៀបចំ ត្រាស់ហៅភិក្ខុទាំងឡាយមកហើយ ត្រាស់ ថា ម្នាលភិក្ខុទាំងឡាយ ឈ្មោះថា ភិក្ខុ មិនគួរកាន់យកនិមិត្តក្នុងរូបជាដើម ដោយអំណាចសុភនិមិត្ត ព្រោះបើស្លាប់ក្នុងខណៈនោះ នឹងកើតក្នុងអបាយ មាននរកជាដើម ដូច្នោះ កុំកាន់យកសុភនិមិត្តក្នុងរូបជាដើម ដែលឈ្មោះថា ភិក្ខុ មិនគួរកាន់យករូបជាដើមជាអារម្មណ៍ ព្រោះបុគ្គលដែលកាន់យករូប ជាដើមជាអារម្មណ៍ រមែងដល់នូវមហាវិនាសក្នុងបច្ចុប្បន្ននេះឯង ម្នាលភិក្ខុ ទាំងឡាយ ព្រោះហេតុនោះ ចក្ខុន្ទ្រិយដែលត្រូវចាក់ដោយដែកស្រួច ក្រហម ដោយភ្លើង ប្រសើរជាងការមើលសុភនិមិត្តក្នុងរូប វេលាដែលពួកអ្នកគួរ សម្លឹងមើលរូបមានក្នុងកាលខ្លះ វេលាដែលពួកអ្នកមិនគួរសម្លឹងមើលរូបមាន ក្នុងកាលខ្លះ ក្នុងវេលាមើលមិនគួរមើលដោយអំណាចនៃសុភនិមិត្ត គួរមើល ដោយអំណាចនៃអសុភនិមិត្តប៉ុណ្ណោះ បើធ្វើបានយ៉ាងនេះ ក៏នឹងមិនវិនាស ចាកអារម្មណ៍របស់ខ្លួន ។ អ្វីជាអារម្មណ៍របស់ពួកអ្នក គឺសតិប្បដ្ឋាន ៤