ចតុទ្វារជាតកទី ១
( មិត្តវិន្ទុកៈ សួររុក្ខទេវតាថា ) ក្រុងនេះមានទ្វារ ៤ ជាវិការនៃដែក មានកំពែងដ៏មាំ ខ្ញុំត្រូវកំពែងព័ទ្ធជាប់ជុំវិញ តើខ្ញុំ បានធ្វើបាបអ្វី ។ ទ្វារទាំងអស់បិទជិត ខ្ញុំក៏ជាប់នៅដូចជាសត្វស្លាប ( ជាប់ នៅក្នុងទ្រុង ) បពិត្រយក្ខ ហេតុដូចម្តេច ទើបខ្ញុំត្រូវចក្រវិល សង្កិន ។ ( រុក្ខទេវតា … ) អ្នកបានទ្រព្យជាង ២០ សែន មិន ធ្វើតាមពាក្យរបស់ញាតិទាំងឡាយ ដែលជាអ្នកជួយអនុគ្រោះ ដោយល្អ ។ អ្នកស្ទុះលឿនទៅកាន់ទូកដែលអណ្តែតទៅកាន់សមុទ្រ សាគរ ជាទីសម្រេចប្រយោជន៍តិច បាននាងវេមានិកប្រេត ៤ នាក់ នាងវេមានិកប្រេត ៨ នាក់ លុះចេញអំពីវេមានិកប្រេត នាក់ ក៏បាននាងវេមានិកប្រេត ១៦ នាក់ ។ អ្នកចេញអំពីនាងវេមានិកប្រេត ១៦ នាក់ ក៏បាន នាងវេមានិកប្រេត ៣២ នាក់ អ្នកជាមនុស្សមានសេចក្តីប្រាថ្នាដ៏ លើសលុប បានមកប្រទះនឹងចក្រ ទាំងចក្រក៏វិលកិននូវអម្បែង ក្បាលនៃបុរសដែលមានសេចក្តីប្រាថ្នាគ្របសង្កត់ ។ សេចក្តីប្រាថ្នា ជាធម្មជាតដ៏ទូលាយលើសលុប ដែល គេបំពេញបានដោយក្រ ជាផ្លូវដល់នូវសេចក្តីវិបត្តិ ព្រោះសេចក្តី ប្រាថ្នា ពួកជនណា ត្រេកអរតាមសេចក្តីប្រាថ្នានោះ ពួកជន នោះ រមែងជាអ្នកទ្រទ្រង់នូវចក្រ ។ ពួកជនណា មិនពិចារណានូវផ្លូវនេះ ដូចជាអ្នកលះបង់ នូវទ្រព្យច្រើន មិនពិចារណានូវផ្លូវ ( ដែលខ្លួនត្រូវដើរទៅ ) ពួកជននោះ រមែងជាអ្នកទ្រទ្រង់នូវចក្រ ។ បុគ្គលគប្បីពិចារណា នូវកិច្ចការដែលត្រូវធ្វើ និង ភោគៈដ៏ច្រើន ហើយមិនគប្បីគប់រកនូវសេចក្តីប្រាថ្នា ដែលមិន ប្រកបដោយប្រយោជន៍ ធ្វើតាមពាក្យរបស់ពួកជនអ្នកអនុគ្រោះ ចក្រមិនគប្បីវិលសង្កិនបុគ្គលបែបនោះបាន ។