អដ្ឋកថា ចតុទ្វារជាតកទី ១

ក្បាលទី 48 · ទំព័រ 289

[ ៦១៧-៦២៦ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុប្រដៅក្រមួយរូប ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា ចតុទ្វារមិទំ នគរំ ដូច្នេះជាដើម ។ រឿងក្នុងបច្ចុប្បន្ន បណ្ឌិតគប្បីឲ្យពិស្តារក្នុងជាតករឿងទី ១ ក្នុងនវកនិបាត សម្រាប់ក្នុងទីនេះ មានសេចក្តីថា ព្រះសាស្តាកាលសួរដល់ភិក្ខុរូបនោះ ថា ម្នាលភិក្ខុ បានឮថា អ្នកប្រដៅក្រពិតឬ កាលភិក្ខុនោះក្រាបទូលថា ករុណាព្រះអង្គ ពិតមែន ទើបត្រាស់ថា ម្នាលភិក្ខុ ក្នុងកាលមុន អ្នកក៏មិន ស្តាប់ពាក្យរបស់បណ្ឌិត ទៅត្រេកអរនឹងខុរចក្រ ព្រោះជាអ្នកប្រដៅក្រ ដូច្នេះហើយ ទ្រង់នាំយករឿងក្នុងអតីតមកសាធកៈដូចតទៅក្នុង អតីតកាល ក្នុងសាសនាព្រះកស្សបទសពល ក្នុងនគរពារាណសី សេដ្ឋីមានទ្រព្យ ៨០ កោដិ មានកូនប្រុសម្នាក់ ឈ្មោះមិត្តវិន្ទុកៈ មាតាបិតា របស់មិត្តវិន្ទុកៈនោះ ជាព្រះសោតាបន្ន តែមិត្តវិន្ទុកៈជាបុគ្គលទ្រុស្តសីល មិន មានសទ្ធា ។ តមក កាលបិតាស្លាប់ហើយ មាតាសម្លឹងមើលទ្រព្យសម្បត្តិ ថ្ងៃមួយ ពោលនឹងបុរសនោះថា កូនជាទីស្រឡាញ់ ភាពជាមនុស្ស ជារបស់បានដោយ កម្រ ឯងក៏បានហើយ ចូរឯងធ្វើទានរក្សាសីល ធ្វើឧបោសថកម្ម ស្តាប់ធម៌ ចុះ ។ មិត្តវិន្ទុកៈពោលថា បពិត្រអ្នកម៉ែ ទានជាដើម មិនជាប្រយោជន៍ដល់ ខ្ញុំទេ មែកុំពោលនឹងខ្ញុំ ខ្ញុំនឹងទៅតាមយថាកម្ម ។ ថ្ងៃមួយ ជាថ្ងៃបុណ្ណមី ឧបោសថ មាតាបានពោលនឹងបុរសនោះថា កូនជាទីស្រឡាញ់ ថ្ងៃនេះ ជាថ្ងៃ អភិលក្ខិតសមយមហាឧបោសថ ចូរបាសមាទានឧបោសថ ទៅវិហារស្តាប់ ធម៌មួយរាត្រី ហើយសឹមមក មែនឹងឲ្យទ្រព្យដល់ឯង ១០០០ បុរសនោះ ទទួលពាក្យថា សាធុ ហើយសមាទានឧបោសថ ព្រោះចង់បានទ្រព្យ លុះ បរិភោគអាហារព្រឹកហើយ ទៅកាន់វិហារអស់មួយថ្ងៃ ហើ