អដ្ឋកថា កណ្ហជាកតទី ២
[ ៦២៧-៦៣៩ ] ព្រះសាស្តា កាលចូលទៅអាស្រ័យនគរកបិលពស្តុ គង់នៅក្នុងនិគ្រោធារាម ទ្រង់ប្រារព្ធការញញឹម ទើបត្រាស់រឿងនេះ មាន ពាក្យផ្តើមថា កណ្ហោ វតាយំ បុរិសោ ដូច្នេះជាដើម ។ បានឮថា គ្រានោះ ពេលល្ងាច ព្រះសាស្តាចោមរោមទៅដោយពួកភិក្ខុ សង្ឃ ទ្រង់យាងទៅតាមបរិវេណវិហារនិគ្រោធារាម ទ្រង់បានញញឹមក្នុងទី មួយ ព្រះអានន្ទគិតថា អ្វីហ្ន៎ជាហេតុ ជាបច្ច័យ ឲ្យព្រះសាស្តាញញឹម ព្រះតថាគត ទាំងឡាយ ទ្រង់ញញឹមដោយអត់ហេតុមិនមាន អញនឹងទូលសួរសិន ហើយផ្គងអញ្ជលី ទូលសួរហេតុដែលទ្រង់ញញឹម ។ លំដាប់នោះ ព្រះសាស្តា ត្រាស់ហេតុដែលទ្រង់ញញឹមដល់ព្រះអានន្ទថា ម្នាលអានន្ទ រឿងធ្លាប់មាន មកហើយ មានឥសីមួយអង្គ ឈ្មោះថា កណ្ញៈ ឥសីនោះនៅក្នុងទីនេះ ជា អ្នកបានឈាន ត្រេកអរក្នុងឈាន ដោយតេជះនៃសីលរបស់លោក បណ្តាលឲ្យ សក្កពិភពញាប់ញ័រ ដូច្នេះ ។ ដោយរឿងនោះមិនប្រាកដ ព្រះថេរៈក៏ទូល អារាធនាឲ្យទ្រង់ត្រាស់សម្តែង ព្រះសាស្តាទ្រង់នាំយករឿងក្នុងអតីតមក សាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិក្នុងនគរពារាណសីមា នព្រាហ្មណ៍ម្នាក់ មានសម្បត្តិ ៨០ កោដិ មិនមានបុត្រ បានសមាទានសីល ប្រាថ្នាបុត្រ ព្រះពោធិសត្វក៏កើតក្នុងគភ៌របស់ព្រាហ្មណីជាភរិយានៃព្រាហ្មណ៍ នោះ ។ ក្នុងថ្ងៃដាក់ឈ្មោះព្រះពោធិសត្វ ពួកញាតិឲ្យឈ្មោះថា កណ្ហកុមារ ព្រោះមានសម្បុរខ្មៅ ។ កណ្ហកុមារនោះ លុះមានអាយុ ១៦ ឆ្នាំ មានរូប ស្អាត ដូចធ្វើដោយកែវមណី បិតាបញ្ជូនទៅរៀនសិល្បសាស្ត្រក្នុងនគរតក្កសិលា កាលរៀនស្រេចហើយ ក៏ត្រឡប់មក ។ កាលនោះ បិតាក៏បានឲ្យ មាណពមានភរិយា ដែលសមគួរដល់គ្នានិងគ្នា ចំណេរតមក កាលមាតាបិតា អនិច្ចកម្មទៅហើយ មាណពក៏បានភាពជាធំ គ្រប់