អដ្ឋកថា សង្ខជាតកទី ៤

ក្បាលទី 48 · ទំព័រ 328

[ ៦៥៥-៦៦៤ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ការថ្វាយបរិក្ខារទាំងពួង ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា ពហុស្សុតោ ដូច្នេះជាដើម ។ បានឮថា ក្នុងនគរសាវត្ថី មានឧបាសកម្នាក់ ស្តាប់ធម្មទេសនារបស់ ព្រះតថាគតហើយ មានចិត្តជ្រះថ្លាក្នុងព្រះសាស្តា ទើបចូលទៅនិមន្តដើម្បី ឆាន់ក្នុងថ្ងៃស្អែក ហើយឲ្យធ្វើមណ្ឌបក្បែរទ្វារផ្ទះរបស់ខ្លួន ប្រដាប់តាក់តែង យ៉ាងល្អ ស្អែកឡើង ឲ្យមនុស្សទៅក្រាបទូលភត្តកាលដល់ព្រះតថាគត ។ ព្រះសាស្តា មានភិក្ខុ ៥០០ ជាបរិវារ យាងទៅក្នុងទីនោះ គង់លើបវរពុទ្ធាសនៈ ដែលឧបាសកក្រាល ឧបាសក មួយអន្លើដោយបុត្រភរិយា និង បរិវារជន ថ្វាយមហាទានដល់ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន បាននិមន្តឆាន់ ថ្វាយមហាទានយ៉ាងនេះអស់ ៧ ថ្ងៃ ក្នុងថ្ងៃទី ៧ បានថ្វាយគ្រឿងបរិក្ខារ គ្រប់យ៉ាង កាលនឹងថ្វាយនោះ បានរៀបចំស្បែកជើងថ្វាយជាវិសេស គឺថ្វាយ ដល់ព្រះទសពល ដែលមានតម្លៃ ១០០០ ថ្វាយអគ្គសាវ័កទាំង ២ មានតម្លៃ ៥០០ ថ្វាយដល់ភិក្ខុ ៥០០ អង្គក្រៅអំពីនោះ មានតម្លៃ ១០០ ។ ឧបាសក នោះ កាលថ្វាយគ្រឿងបរិក្ខារគ្រប់យ៉ាងដូច្នេះហើយ បានទៅអង្គុយក្នុង សម្នាក់ព្រះមានព្រះភាគ ជាមួយរបស់បរិស័ទខ្លួន ។ កាលនោះ ព្រះសាស្តា កាលទ្រង់អនុមោទនា ដោយព្រះសូរសៀងដ៏ ពីរោះដល់ឧបាសកនោះ បានត្រាស់ថា នែឧបាសក ការថ្វាយគ្រឿងបរិក្ខារ គ្រប់យ៉ាងរបស់អ្នកឱឡារក្រៃលែង ចូរអ្នកត្រេកអរចុះ ក្នុងកាលមុនដែលព្រះ សម្ពុទ្ធមិនទាន់កើតឡើង ជនទាំងឡាយ ប្រគេនស្បែកជើងមួយគូដល់ព្រះ បច្ចេកពុទ្ធ ធ្វើដំណើរតាមសំពៅទៅ សំពៅបែកធ្លាយក្នុងមហាសមុទ្រ មិន មានទីពឹង បុរសនោះ បានទីពឹង ដោយផលានិសង្សដែលប្រគេនស្បែកជើង ឯខ្លួនអ្នក បានថ