ចុល្លពោធិជាតកទី ៥
( ព្រះរាជាពារាណសីពោលថា ) បើបុគ្គលណា ចាប់ យកនាងបរិព្វាជិកា មានភ្នែកទូលាយ ជាទីស្រឡាញ់ មានមុខ ញញឹមនេះរបស់អ្នកទៅ ដោយការកំហែង ម្នាលព្រាហ្មណ៍ តើ អ្នកនឹងធ្វើអ្វី ( ដល់បុគ្គលនោះ ) ។ ( ព្រះពោធិសត្វពោលថា ) សេចក្តីក្រោធកើតដល់ អាត្មា ក៏ចេញមកមិនបាន អាត្មាកាលរស់នៅ ចេញមកមិន បានទេ អាត្មាឃាត់ឆាប់រហ័ស ឲ្យដូចជាភ្លៀងដ៏ធំឃាត់នូវធូលី ។ ( ព្រះរាជា … ) ក្នុងកាលពីដើម លោកនិយាយអួត ឥឡូវនេះ ថ្ងៃនេះ លោកនោះ ដូចអាងកម្លាំង នៅស្ងៀម សម្ងំ ដេរសង្ឃាដីវិញ ។ ( ព្រះមហាសត្វ … ) សេចក្តីក្រោធកើតដល់អាត្មា ក៏ ចេញមកមិនបាន អាត្មាកាលរស់នៅ ចេញមកមិនបានទេ អាត្មាឃាត់ឆាប់រហ័ស ឲ្យដូចជាភ្លៀងធំឃាត់នូវធូលី ។ ( ព្រះរាជា … ) អ្វីកើតឡើងដល់លោក ចេញមក មិនបាន លោកកាលរស់នៅ អ្វីចេញមកបាន លោកឃាត់អ្វីដូច ភ្លៀងធំឃាត់នូវធូលី ។ ( ព្រះពោធិសត្វពោលថា ) កាលសភាវៈណាកើតឡើង បុគ្គលមើលមិនឃើញ កាលមិនកើតឡើង ទើបឃើញងាយ សភាវៈនោះ គឺសេចក្តីក្រោធ ជាអារម្មណ៍របស់បុគ្គលល្ងង់ កើតឡើងដល់អាត្មា ចេញមកមិនបានទេ ។ បុគ្គលទាំងឡាយជាសត្រូវ អ្នកស្វែងរកនូវសេចក្តីទុក្ខ រមែងត្រេកអរដោយសភាវៈណា ដែលកើតហើយ សភាវៈនោះ គឺសេចក្តីក្រោធ ជាអារម្មណ៍របស់បុគ្គលល្ងង់ កើតឡើងដល់ អាត្មា ចេញមកមិនបានទេ ។ កាលសភាវៈណាកើតឡើង បុគ្គលរមែងមិនយល់ នូវប្រយោជន៍របស់ខ្លួន សភាវៈនោះ គឺសេចក្តីក្រោធ ជាអារម្មណ៍ របស់បុគ្គលល្ងង់ កើតឡើងដល់អាត្មាមិនបានទេ ។