អដ្ឋកថា ចុល្លពោធិជាតកទី ៥

ក្បាលទី 48 · ទំព័រ 344

[ ៦៦៥-៦៧៧ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុច្រើនទៅដោយសេចក្តីក្រោធមួយរូប ទើបត្រាស់រឿងនេះ មានពាក្យ ផ្តើមថា យោ តេ ឥមំ វិសាលក្ខឹ ដូច្នេះជាដើម ។ បានឮថា ភិក្ខុនោះ សូម្បីបួសក្នុងព្រះពុទ្ធសាសនា ដែលនាំសត្វចេញ ចាកទុក្ខ ក៏មិនអាចគ្រាន់តែលះសេចក្តីក្រោធបាន ជាអ្នកច្រើនដោយសេចក្តី ក្រោធ និងការអាក់អន់ជានិច្ច កាលត្រូវគេពោលបន្តិចបន្តួច ក៏អាក់អន់ក្រោធ ខឹងក្រៃលែង ដូច្នេះឯង ។ ព្រះសាស្តាទ្រង់ជ្រាបថា ភិក្ខុរូបនោះច្រើនដោយ សេចក្តីក្រោធ ទើបត្រាស់ហៅភិក្ខុនោះមកសួរថា ម្នាលភិក្ខុ បានឮថា អ្នកជា បុគ្គលច្រើនដោយសេចក្តីក្រោធពិតឬ កាលភិក្ខុនោះក្រាបទូលថា ករុណា ព្រះអង្គ ពិតមែន ទើបត្រាស់ថា ម្នាលភិក្ខុ ឈ្មោះថា សេចក្តីក្រោធ អ្នក គួរតែហាមឃាត់ សេចក្តីក្រោធបែបនេះ ធ្វើឲ្យមានប្រយោជន៍ ក្នុងលោកនេះ និងលោកខាងមុខ មិនមាន អ្នកបួសក្នុងសាសនារបស់ព្រះពុទ្ធដែលមិនក្រោធ ហេតុអ្វី ទើបក្រោធ បុរាណកបណ្ឌិតទាំងឡាយ ទោះបីបួសក្នុងលទ្ធិខាងក្រៅ ព្រះពុទ្ធសាសនា ក៏គង់មិនក្រោធ ដូច្នេះហើយ ទ្រង់នាំយករឿងក្នុង អតីតមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិក្នុងនគរពារាណសី ក្នុងនិគមរបស់អ្នកកាសីមួយ មានព្រាហ្មណ៍ម្នាក់ ជាអ្នកស្តុកស្តម្ភដោយទ្រព្យ តែមិនមានកូន ព្រាហ្មណីភរិយារបស់គាត់ចង់បានកូន គ្រានោះ ព្រះពោធិសត្វ ចុតិអំពីព្រហ្មលោក មកកើតក្នុងផ្ទៃព្រាហ្មណី ក្នុងថ្ងៃដាក់ឈ្មោះកុមារនោះ ញាតិទាំងឡាយដាក់ឈ្មោះថា ពោធិកុមារ ។ លុះចម្រើនវ័យហើយ ទៅកាន់ តក្កសិលានគរ រៀនសិល្បស្រាស្តគ្រប់យ៉ាងសម្រេចហើយត្រឡប់មក ។ មាតាបិតាបាននាំកុមារិកា ដែលមានត្រកូលស្ម