អដ្ឋកថា មណ្ឌព្យជាតកទី ៦

ក្បាលទី 48 · ទំព័រ 359

[ ៦៧៨-៦៨៧ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុអផ្សុកមួយរូប ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា សត្តាហមេវាហំ ដូច្នេះជាដើម ។ ចំណែករឿងមានច្បាស់ក្នុងកុសរាជជាតក ។ ព្រះសាស្តាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នកអផ្សុកពិតឬ ភិក្ខុនោះក្រាបទូលថា ករុណាព្រះអង្គ ពិតមែន ដូច្នេះ ទើបត្រាស់ថា ម្នាល ភិក្ខុ កាលព្រះពុទ្ធមិនទាន់កើតឡើង បុរាណកបណ្ឌិតបានបួសក្នុងលទ្ធិខាងក្រៅ ព្រះពុទ្ធសាសនា មិនមានសេចក្តីត្រេកអរ គង់ប្រព្រឹត្តព្រហ្មចរិយៈបានជា ង ៥០ ឆ្នាំ មិនសម្តែងភាពដែលខ្លួនអផ្សុកឲ្យប្រាកដដល់បុគ្គលណា ព្រោះ ខ្លាចហិរិឱត្តប្បៈបែកធ្លាយ ឯអ្នកបួសក្នុងសាសនា ដែលនាំចេញចាកទុក្ខបែប នេះ តាំងនៅចំពោះព្រះភក្ត្ររបស់ព្រះពុទ្ធជាសាស្តាដូចតថាគត ហេតុអ្វី ទើប ធ្វើសេចក្តីអផ្សុកឲ្យប្រាកដក្នុងកណ្តាលបរិស័ទ ៤ ហេតុអ្វី ទើបមិនរក្សាហិរិ ឱត្តប្បៈរបស់ខ្លួន ហើយទ្រង់នាំយករឿងក្នុងអតីតមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះរាជាព្រះនាមកោសម្ពិកៈ សោយរាជសម្បត្តិនៅក្នុង នគរកោសម្ពី ដែនវង្សៈ ។ ក្នុងកាលនោះ មាននិគមមួយកន្លែង មានព្រាហ្មណ៍ ២ នាក់ មានសម្បត្តិម្នាក់ ៨០ កោដិ ជាសម្លាញ់នឹងគ្នា ឃើញទោសក្នុង កាមគុណ ឲ្យមហាទាន ហើយជនទាំង ២ លះកាម ទាំងដែលមហាជន កំពុងយំ បានចេញទៅសាងអាស្រម បួសក្នុងទឹកដីនៃព្រៃហិមពាន្ត ស្វែងរក ត្រាវដំឡូង ផ្លែឈើចិញ្ចឹមជីវិត បាន ៥០ ឆ្នាំ មិនអាចធ្វើឈានឲ្យកើតឡើង បាន ។