អដ្ឋកថា និគ្រោធជាតកទី ៧

ក្បាលទី 48 · ទំព័រ 377

[ ៦៨៨-៦៩៧ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធ ទេវទត្តភិក្ខុ ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា ន វាហមេតំ ជានាមិ ដូច្នេះជាដើម ។ បានឮថា ថ្ងៃមួយ ភិក្ខុទាំងឡាយសន្ទនាគ្នាក្នុងធម្មសភាដល់រឿងទេវទត្តភិក្ខុ កាលភិក្ខុទាំងឡាយដាស់តឿនថា នែទេវទត្ត ព្រះសាស្តាទ្រង់មាន ឧបការៈដល់លោក ព្រោះលោកបានអាស្រ័យទ្រង់ ទើបបានបព្វជ្ជាឧបសម្បទា បានរៀនព្រះពុទ្ធវចនៈ គឺព្រះត្រៃបិដក និងបានឈាន សូម្បីលាភសក្ការៈរបស់លោកកើតអំពីព្រះទសពលទាំងអស់ ។ ទេវទត្តលើកស្លាកស្មៅ ឡើង ប្រកាសថា ឧបការគុណសូម្បីត្រឹមតែបុណ្ណេះ យើងក៏មិនធ្លាប់សម្លឹង មើលឃើញថា ព្រះសមណគោតមធ្វើដល់យើង ដូច្នេះ ព្រះសាស្តាយាងមក ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកទាំងឡាយអង្គុយ សន្ទនាគ្នាដល់រឿងអ្វី កាលភិក្ខុទាំងឡាយទូលឲ្យទ្រង់ជ្រាបថា បពិត្រព្រះអង្គ ដោយរឿងឈ្មោះនេះ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុង កាលឥឡូវនេះប៉ុណ្ណោះ ដែលទេវទត្តជាអកតញ្ញូ ទ្រុស្តមិត្ត សូម្បីក្នុងកាល មុន ទេវទត្តក៏អកតញ្ញូ ទ្រុស្តមិត្តដូចគ្នា ហើយទ្រង់នាំយករឿងក្នុងអតីតមក សាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទមគធរាជ សោយរាជសម្បត្តិក្នុងនគររាជគ្រឹះ កាលនោះ សេដ្ឋីក្រុងរាជគ្រឹះ បានស្តីដណ្តឹងធីតាសេដ្ឋីក្នុងជនបទ មកឲ្យជា ភរិយារបស់បុត្រខ្លួន ។ ស្រីនោះ ជាស្រីអា ក្រោយមក ត្រកូលនោះ ក៏ សាបសូន្យលាភសក្កាៈ គេនិយាយឲ្យស្រីនោះឮថា បើស្រីអាមកនៅក្នុងផ្ទះ អយ្យបុត្រយើង វង្សត្រកូលចម្រើនបានដូចម្តេច ។ ស្រីនោះ បានស្តាប់ពាក្យ នោះ ក៏គិតថា ណ្ហើយចុះ អញនឹងធ្វើជាមានគភ៌ បោកបញ្ឆោតមនុស្សទាំងនេះ ហើយសួរភីលៀងដែលស្និទ្ធស្ន