តក្កលជាតកទី ៨

ក្បាលទី 48 · ទំព័រ 389

( កុមារពោធិសត្វពោលថា ) បពិត្របិតា ដំឡូង ឈាមមាន់មិនមាន ដំឡូងជ្វាមិនមាន ដំឡូងដៃខ្លាមិនមាន ដំឡូងត្នោតមិនមាន ( ក្នុងទីនេះទេ ) បិតាមានប្រយោជន៍អ្វី ទើបមកជីករណ្តៅ ក្នុងទីកណ្តាលស្មសាន ក្នុងព្រៃតែម្នាក់ឯង ។ ( បិតាពោលថា ) ម្នាលកូន ជីតារបស់អ្នកមាន កម្លាំងថមថយណាស់ហើយ ត្រូវព្យាធិទុក្ខច្រើនយ៉ាងប៉ះពាល់ ថ្ងៃនេះ អញនឹងកប់គាត់ចោលក្នុងរណ្តៅ ព្រោះមិនចង់ឲ្យ គាត់រស់នៅទេ ។ ( កុមារ … ) សេចក្តីត្រិះរិះនោះ ជាអំពើដ៏លាមក ដែលបិតាបានធ្វើហើយ បិតាធ្វើនូវកម្មមិនជាប្រយោជន៍ក្រៃពេក ជាអំពើអាក្រក់ បពិត្របិតា អ្នកកាលបើជរាចូលគ្របសង្កត់ រមែងបានទទួលនូវកម្ម ប្រាកដដូច្នេះអំពីខ្ញុំវិញ សូម្បីខ្ញុំ កាល ប្រព្រឹត្តតាមវត្តរបស់ត្រកូលនោះ នឹងកប់បិតាក្នុងរណ្តៅវិញ ។ ( បិតា … ) ម្នាលកុមារ អ្នកគ្របសង្កត់ និយាយ ខ្ទាំងខ្ទប់អញដោយសម្តីអាក្រក់ នែកូន អ្នកជាកូនកើតអំពី ទ្រូងនៃអញ អនុគ្រោះដោយអំពើ មិនមែនជាប្រយោជន៍ដល់ អញ ។ ( កុមារ … ) បពិត្របិតា ខ្ញុំមិនមែនអនុគ្រោះ លោក ដោយឥតប្រយោជន៍ទេ បពិត្របិតា ពិតណាស់ ខ្ញុំ អនុគ្រោះដោយប្រយោជន៍ ដល់លោកដោយពិត ប៉ុន្តែខ្ញុំមិន គួរដើម្បីនឹងហាមលោក ដែលកំពុងធ្វើកម្មអាក្រក់ ដោយហេតុ នោះទេ ។ បពិត្រសវិដ្ឋៈ បុគ្គលណាមានធម៌ដ៏លាមក បេតោបៀននូវមាតាបិតា ដែលជាអ្នកមិនប្រទូស្ត បុគ្គលនោះ លុះ បែកធ្លាយរាងកាយទៅក្នុងភពខាងមុខ រមែងកើតក្នុងនរកឥត សង្ស័យ ។