អដ្ឋកថា តក្កលជាតកទី ៨
[ ៦៩៨-៧០៧ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ បុរសចិញ្ចឹមបិតាម្នាក់ ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា ន តក្កលា សន្តិ ដូច្នេះជាដើម ។ បានឮថា បុរសនោះជាកូនពៅក្នុងត្រកូលក្រីក្រម្នាក់ កាលមាតាស្លាប់ ហើយ គាត់ក្រោកឡើងអំពីព្រលឹមធ្វើកិច្ចបដិបត្តិបិតា មានឲ្យឈើស្ទន់ និង ទឹកខ្ពុរមាត់ជាដើម រៀបចំអាហារ មានបាយ បបរ និងភត្តជាដើម ដោយ សមគួរដល់ទ្រព្យដែលខ្លួនបានមក ដោយការស៊ីឈ្នួលភ្ជួរស្រែ ទំនុកបម្រុង បិតា ។ កាលនោះ បិតាពោលនឹងបុរសនោះថា កូនសម្លាញ់ ឯងតែម្នាក់ ធ្វើ ការខាងក្នុងផង ខាងក្រៅផង ពុកនឹងនាំកុលទារិកាមកឲ្យឯងម្នាក់ នាងនឹង បានជួយធ្វើការងារក្នុងផ្ទះ ។ បុរសនោះពោលថា បពិត្រលោកពុក ឈ្មោះ ថា ស្ត្រី មកផ្ទះហើយ មិនធ្វើសេចក្តីសុខដល់ខ្ញុំ និងពុកបានឡើយ សូម លោកពុកកុំគិតដូច្នោះឡើយ ខ្ញុំនឹងចិញ្ចឹមលោកពុកត្រាដល់អស់ជីវិត លុះ ពុកស្លាប់ទៅហើយ ខ្ញុំនឹងបួស ។ លំដាប់នោះ បិតាបាននាំទារិកាម្នាក់មក ទាំងដែលបុរសនោះមិនប្រាថ្នា ។ នាងមានឧបការៈ និងគោរពកោតក្រែង ចំពោះពុកក្មេក ឯប្តីក៏ត្រេកអរចំពោះនាងថា ជាអ្នកមានឧបការៈដល់បិតានៃ ខ្លួន ទើបនាំរបស់ដែលគាប់ចិត្ត ដែលបានមក ប្រគល់ឲ្យនាង នាងក៏បាននាំ បង្អោនចូលទៅឲ្យបិតាទាំងអស់ ។ សម័យតមក នាងគិតថា ប្តីរបស់អញ បានអ្វីមក ក៏មិនបានឲ្យដល់ បិតា ឲ្យដល់អញម្នាក់បុណ្ណោះ គាត់គង់មិនស្រឡាញ់បិតានេះពិត អញនឹង ប្រើឧបាយណាមួយ ធ្វើតាចាស់នេះឲ្យជាទីស្អប់ខ្ពើមរបស់ប្តីអញ ហើយឲ្យ បណ្តេញចេញពីផ្ទះ ។ តាំងអំពីនោះមក នាងក៏បានធ្វើហេតុ ដែលល្មមឲ្យ ពុកក្មេកក្រោធ ដូចជា កាលនឹងឲ្យទឹក ក៏ឲ្យទឹកត្រជាក់ពេកខ្លះ ក្តៅពេកខ្លះ ឲ្យអាហារប្រៃពេកខ្ល