អដ្ឋកថា កុក្កុដជាតកទី ១០
[ ៧២០-៧៣០ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធ ការព្យាយាមផ្តាច់ព្រះជន្ម ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា នាស្មសេ កតបបម្ញិ ដូច្នេះជាដើម ។ មានសេចក្តីសង្ខេបថា ភិក្ខុទាំងឡាយសន្ទនាគ្នាក្នុងធម្មសភា ដល់ភាព មិនល្អរបស់ទេវទត្តថា អាវុសោទាំងឡាយ ទេវទត្តធ្វើឧបាយជាគ្រឿងផ្តាច់ ព្រះជន្មព្រះទសពល ដោយការរេបោចំនាយខ្មាន់ធ្នូរជាដើម ។ ព្រះសាស្តា យាងមកត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកអង្គុយ សន្ទនាគ្នាដល់រឿងអ្វី កាលភិក្ខុទាំងឡាយទូលឲ្យទ្រង់ជ្រាបថា បពិត្រព្រះអង្គ ដោយរឿងឈ្មោះនេះ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុង ឥឡូវនេះប៉ុណ្ណោះទេ ដែលទេវទត្តព្យាយាមសម្លាប់តថាគត សូម្បីក្នុងកាល មុន ទេវទត្តក៏ព្យាយាមសម្លាប់តថាគតដូចគ្នា ហើយទ្រង់បាននាំយករឿងក្នុង អតីតមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះរាជាព្រះនាមកោសម្ពិកៈ សោយរាជសម្បត្តិក្នុង នគរកោសម្ពី កាលនោះ ព្រះពោធិសត្វយោនយកកំណើតជាសត្វមាន់ ក្នុង ព្រៃបឫស្សីមួយកន្លែង មានមាន់ច្រើនរយជាបរិវារ ក្នុងព្រៃនោះ ។ ខ្លែងមួយ នៅក្នុងទីជិតនោះ ប្រើឧបាយចាប់មាន់ ក្រៅអំពីព្រះពោធិសត្វ ស៊ីម្តងមួយៗ ទាល់តែអស់ ព្រះពោធិសត្វនៅតែម្នាក់ឯង ជាអ្នកមិនប្រមាទ ត្រាច់ស្វែងរក អាហារតាមកាល ហើយចូលទៅក្នុងគុម្ពឫស្សី ។ ខ្លែងនោះ មិនអាចចាប់ព្រះ ពោធិសត្វនោះបាន ទើបគិតថា អញនឹងប្រើឧបាយណាមួយ បញ្ឆោតចាប់ មាន់នោះស៊ីឲ្យបាន ។ ហើយខ្លែងនោះទៅពួនត្រង់មែកឈើក្បែរនោះ ពោល ថា នែស្តេចមាន់សម្លាញ់ ឯងខ្លាចខ្ញុំព្រោះហេតុអ្វី ខ្ញុំត្រូវការស្និទ្ធស្នាលនឹង ឯង ប្រទេសឈ្មោះនោះ សម្បូរដោយអាហារ យើងទាំង ២ ទៅរកអាហារ ជាមួ