អដ្ឋកថា មដ្ឋកុណ្ឌលិជាតកទី ១១

ក្បាលទី 48 · ទំព័រ 431

[ ៧៣១-៧៤០ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ កុដុម្ពិកៈម្នាក់ ដែលមានកូនប្រុសស្លាប់ ទើបត្រាស់រឿងនេះ មានពាក្យផ្តើម ថា អលង្កតោ មដ្ឋកុណ្ឌលី ដូច្នេះជាដើម ។ បានឮថា ក្នុងនគរសាវត្ថី បុត្រជាទីស្រឡាញ់របស់កុដុម្ពិកៈ ដែលជា ពុទ្ធុប្បដ្ឋាកម្នាក់បានស្លាប់ ។ កុដុម្ពិកៈពេញទៅដោយសេចក្តីសោកដល់បុត្រ មិនងូតទឹក មិនបរិភោគអាហារ មិនក្រឡេកមើលការងារ មិនទៅកាន់ទី បម្រើព្រះសម្ពុទ្ធ កន្ទក់កន្ទេញតែម្យ៉ាងថា ឱ កូនសម្លាញ់ ឯងបានលាពុក ទៅមុនហើយ ។ ព្រះសាស្តាទ្រង់ប្រមើលមើលសត្វលោកក្នុងវេលាទៀបភ្លឺ ទ្រង់ឃើញ ឧបនិស្ស័យសោតាបត្តិផលរបស់កុដុម្ពិកៈនោះ លុះភ្លឺឡើង ទ្រង់ចោមរោមទៅ ដោយភិក្ខុសង្ឃ យាងបិណ្ឌបាតក្នុងនគរសាវត្ថី លុះឆាន់ស្រេច ទ្រង់បញ្ជូន ភិក្ខុទាំងឡាយត្រឡប់ ទ្រង់មានព្រះអានន្ទជាបច្ឆាសមណៈ បានយាងទៅកាន់ ទ្វារផ្ទះកុដុម្ពិកៈនោះ មនុស្សទាំងឡាយប្រាប់កុដុម្ពិកៈថា ព្រះសាស្តាយាងមក លំដាប់នោះ មនុស្សក្នុងផ្ទះរបស់កុដុម្ពិកៈបានក្រាលអាសនៈ ហើយនិមន្តព្រះសាស្តា ឲ្យគង់ នាំគ្នាគ្រាហ៍កុដុម្ពិកៈមកគាល់ព្រះសាស្តា កុដុម្ពិកៈថ្វាយបង្គំ ហើយ អង្គុយនៅក្នុងចំណែកម្ខាង ។ ព្រះសាស្តាទ្រង់មានព្រះវាចាដ៏ស្រទន់ ប្រកបដោយព្រះករុណាថា ឧបាសក អ្នកសោយសោកដល់បុត្រឬ កាល កុដុម្ពិកៈក្រាបទូលថា ករុណាព្រះអង្គ ទើបព្រះសាស្តាត្រាស់ថា ម្នាល ឧបាសក បុរាណកបណ្ឌិត កាលកូនស្លាប់ ដល់ព្រមដោយសេចក្តីសោក ត្រាច់ទៅ លុះបានស្តាប់ពាក្យរបស់បណ្ឌិតតាមសេចក្តីពិតថា ជាឋានៈដែល មិនគួរបាន ហើយក៏មិនបានសោយសោកដល់បុត្រឡើយ កុដុម្ពិកៈនោះទូល អារាធនាឲ្យទ្រង់ត្រាស់រឿងនោះ ហើយទ្រង់នាំយករឿងក្នុងអតីតមកសាធកៈ ដូ