អដ្ឋកថា ចក្កវាកជាតកទី ១៣

ក្បាលទី 48 · ទំព័រ 458

[ ៧៥១-៧៦០ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុរលោរលាំមួយរូប ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា វណ្ណវា អភិរូបេសិ ដូច្នេះជាដើម ។ បានឮថា ភិក្ខុរូបនោះ មិនឆ្អែតដោយបច្ច័យ មានចីវរជាដើម ដើរស្វែងរក ថា សង្ឃភត្តមានក្នុងទីណា និមន្តនភត្តមានក្នុងទីណាជាដើម គាប់ចិត្តនៅក្នុង រឿងអាមិសបុណ្ណោះ កាលនោះភិក្ខុដែលសីលជាទីស្រឡាញ់ បំណងនឹង អនុគ្រោះលោក ទើបទូលព្រះសាស្តា ។ ព្រះសាស្តាឲ្យហៅភិក្ខុនោះមកត្រាស់ សួរថា ម្នាលភិក្ខុ បានឮថា អ្នកជាបុគ្គលឡេះឡោះពិតឬ កាលភិក្ខុនោះ ក្រាបទូលថា ករុណាពិតព្រះអង្គ ទើបត្រាស់ថា ម្នាលភិក្ខុ អ្នកបួសក្នុង សាសនាដែលនាំសត្វចេញចាកទុក្ខបែបនេះ ហេតុអ្វីក៏ឡេះឡោះ ឈ្មោះថា ការឡេះឡោះជារឿងលាមក ក្នុងកាលមុនអ្នកអាស្រ័យការឡេះឡោះ មិន ឆ្អែតដោយសាកសពដំរីជាដើម ក្នុងក្រុងពារាណសី ត្រូវចូលទៅកាន់ព្រៃធំ ដូច្នេះហើយ ទ្រង់នាំរឿងក្នុងអតីតមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិក្នុងនគរពារាណសីមា នក្អែកឡេះឡោះមួយក្បាល មិនឆ្អែតដោយសពដំរីជាដើម ក្នុងនគរពារាណសី ទើបគិតថា ព្រៃដូចម្តេចហ្ន៎ ហើយទៅកាន់ព្រៃ សន្តោសដោយផ្លែឈើក្នុង ព្រៃនោះ ត្រាច់ទៅដល់ឆ្នេរស្ទឹងគង្គា ឃើញសត្វចាក្រពាកពីរ ញីឈ្មោល គិតថា បក្សីនេះល្អពន់ពេកណាស់ បក្សីនេះ ប្រហែលជាស៊ីសាច់ និងត្រីច្រើន ត្រង់ឆ្នេរស្ទឹងគង្គានេះ សូម្បីអញក៏គួរសួរបក្សីទាំងនេះ ហើយស៊ីអាហាររបស់ បក្សីទាំងនេះ មុខជាមានពណ៌សម្បុរស្អាត ។ គិតហើយ ក៏ទៅទំក្បែរៗ កាល នឹងសាកសួរសត្វចាក្រពាក ទើបពោល ២ គាថាថា ម្នាលចាក្រពាក អ្នកមានសរីរៈដ៏មាំមួន មានសម្បុរ និងរូបដ៏ល្អ មានសម្បុរក្រ