អដ្ឋកថា ឃតបណ្ឌិតជាតកទី ១៦

ក្បាលទី 48 · ទំព័រ 489

[ ៧៨១-៧៩០ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ កុដុម្ពិកៈកូនស្លាប់ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ឧដ្ឋេហិ កណ្ហ ដូច្នេះជាដើម ។ ផ្ទៃនៃរឿងដូចគ្នានឹងរឿងមដ្ឋកុណ្ឌលីនោះឯង ឯក្នុងជាតកនេះ មាន សេចក្តីសង្ខេបដូច្នេះ ព្រះសាស្តាយាងចូលទៅរកឧបាសកនោះហើយ ត្រាស់សួរថា ម្នាល ឧបាសក អ្នកសោយសោកដល់កូនស្លាប់ឬ កាលឧបាសកទូលថា ករុណា ព្រះអង្គ ទើបទ្រង់ត្រាស់ថា ម្នាលឧបាសក បុរាណកបណ្ឌិតស្តាប់ពាក្យ របស់បណ្ឌិតហើយ មិនសោយសោកដល់កូនដែលស្លាប់ទៅហើយឡើយ កាលឧបាសកនោះក្រាបទូលអារាធនាឲ្យត្រាស់រឿង ទើបទ្រង់នាំរឿងក្នុង អតីតមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះរាជាព្រះនាមមហាវង្ស សោយរាជសម្បត្តិក្នុង អសិតញ្ជនគរ ដែនកង្សកូត្រ ជិតឧត្តរាបថបទេស ទ្រង់មានព្រះរាជឱរស ២ ព្រះអង្គ មួយអង្គព្រះនាមកង្សៈ មួយអង្គព្រះនាមឧបកង្សៈ មានព្រះធីតាមួយ អង្គ ព្រះនាមទេវគព្ភា ក្នុងថ្ងៃដែលព្រះរាជធីតាប្រសូត ព្រាហ្មណ៍អ្នកទាយ លក្ខណៈបានព្យាករថា ព្រះឱរសដែលកើតក្នុងព្រះគភ៌របស់ព្រះនាងទេវគព្ភា នោះ នឹងធ្វើកង្សកូត្រ កង្សវង្សឲ្យវិនាស ព្រះរាជាមិនអាចឲ្យសម្រេច ទោសព្រះរាជធីតាបាន ព្រោះទ្រង់ស្រឡាញ់ក្នុងព្រះរាជធីតាច្រើន សូម្បីព្រះ រាជជេដ្ឋាទាំង ២ ក៏ទ្រង់ជ្រាបដូចគ្នា ។ ព្រះរាជាទ្រង់តាំងរាជសម្បត្តិ ដរាប ដល់អស់ព្រះជន្មាយុហើយ ទ្រង់សោយទិវង្គត ។ កាលទ្រង់សោយទិវង្គត ហើយ កង្សរាជឱរសបានជាព្រះរាជា ឧបកង្សរាជឱរសបានជាឧបរាជ ទាំង ២ ព្រះអង្គទ្រង់ព្រះតម្រិះថា បើយើងឲ្យសម្រេចទោសព្រះភគិនី យើងនឹង ត្រូវគេតិះដៀល យកល្អ យើងមិនគួរឲ្យព្រះភគិនីនេះដល់បុគ្គលណាឡើយ នឹងមើលថែកុំឲ្យមានស្វាមី ដូច្នេះ ក្សត