អដ្ឋកថា ជុណ្ហជាតកទី ២

ក្បាលទី 48 · ទំព័រ 525

[ ៨០២-៨១២ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ពរដែលព្រះអានន្ទត្ថេរបានហើយ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យ ផ្តើមថា សុណោហិ មយ្ហំ វចនំ ជនិន្ទ ដូច្នេះជាដើម ។ នឹងពោលដោយពិស្តារថា ក្នុងបមឋពោលធិកាល ព្រះមានព្រះភាគមិន មានឧបដ្ឋាកជាប្រចាំអស់ ២០ ឆ្នាំ ជួនកាលមានព្រះនាគសមាលត្ថេរជាអ្នក ឧបដ្ឋាក ជួនកាលព្រះនាគិតៈ ជួនកាលព្រះឧបវាណ ជួនកាលព្រះសុនក្ខត្តៈ ជួនកាលព្រះចុន្ទ ជួនកាលព្រះសាគតៈ ជួនកាលព្រះមេឃិយៈជាអ្នកឧបដ្ឋាក ព្រះមានព្រះភាគ ។ ថ្ងៃមួយ ព្រះសាស្តាត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ តថាគតចាស់ហើយ ភិក្ខុពួកខ្លះ កាលតថាគតពោលថា ទៅផ្លូវនេះ បែរជានាំគ្នាទៅផ្លូវដទៃ ភិក្ខុពួកខ្លះដាក់បាត្រ និងចីវររបស់តថាគតត្រង់ផែនដី ចូរពួកអ្នកដឹងភិក្ខុមួយរូប ដែលជាអ្នកឧបដ្ឋាកជាប្រចាំដល់តថាគត ទ្រង់ឃាត់ ព្រះសារីបុត្តត្ថេរជាដើម ដែលនាំគ្នាក្រោកឡើង ធ្វើអញ្ជលីដោយសិរិសា គឺ ត្បូងថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនឹងឧបដ្ឋាក ខ្ញុំព្រះអង្គនឹងឧបដ្ឋាក ដូច្នេះ ដោយព្រះតម្រាស់ថា សេចក្តីប្រាថ្នារបស់ពួកអ្នកដល់ទីបំផុតហើយ ។ លំដាប់នោះ ភិក្ខុទាំងឡាយក៏ពោលនឹងព្រះអានន្ទត្ថេរថា អាវុសោ សូមលោក សូមធ្វើការឧបដ្ឋាកចុះ ។ ព្រះថេរៈសូមពរ ៨ ប្រការ គឺបដិសេធ ៤ សំណូមពរ ៤ ទាំងនេះថា បពិត្រព្រះអង្គ បើទ្រង់មិនឲ្យចីវរដែលទ្រង់បាន ហើយដល់ខ្ញុំព្រះអង្គ មិនឲ្យបិណ្ឌបាត និងមិនឲ្យនៅក្នុងព្រះគន្ធកុដិជាមួយទ្រង់ មិននាំខ្ញុំព្រះអង្គទៅកាន់ទីនិមន្ត បើទ្រង់ទៅកាន់ទីនិមន្ត ដែលខ្ញុំព្រះអង្គទទួល បើខ្ញុំព្រះអង្គបានដើម្បីឲ្យបរិស័ទដែលមកអំពីក្រៅដែន ក្រៅជនបទគា