អដ្ឋកថា ធម្មទេវបុត្តទី ៣
[ ៨១៣-៨២៣ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ដល់ការដែលផែនដីស្រូបទេវទត្តភិក្ខុ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យ ផ្តើមថា យសោករោ បុញ្ញករោហមស្មិ ដូច្នេះជាដើម ។ សេចក្តីសង្ខេបថា ក្នុងកាលនោះ ភិក្ខុទាំងឡាយអង្គុយសន្ទនាគ្នាក្នុង ធម្មសភាថា អាវុសោទាំងឡាយ ទេវទត្តបដិបត្តិជាសត្រូវជាមួយព្រះតថាគតត្រ ូវផែនដីស្រូបហើយ ។ ព្រះសាស្តាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុ ទាំងឡាយ អំបាញ់មិញនេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿងអ្វីហ្ន៎ កាល ភិក្ខុទាំងឡាយក្រាបទូលឲ្យទ្រង់ជ្រាបហើយ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុ ទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះបុណ្ណោះទេ ដែលទេវទត្តឲ្យនូវការប្រហារ ក្នុងជិនចក្ករបស់តថាគត ត្រូវផែនដីស្រូប សូម្បីក្នុងកាលមុន ទេវទត្ត ឲ្យនូវការប្រហារក្នុងធម្មចក្ក ត្រូវផែនដីស្រូប បែរមុខទៅកាន់អវីចីមហានរក ដូច្នេះហើយ ទើបទ្រង់នាំអតីតនិទានមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតជាទេវបុត្រ ឈ្មោះធម្មទេវបុត្រ ក្នុងកាមាវចរទេវលោក ។ ចំណែកទេវទត្តកើតជាទេវបុត្រ ឈ្មោះអធម្មទេវបុត្រ ។ ទេវបុត្រទាំងពីរអង្គ នោះ ធម្មទេវបុត្រប្រដាប់ដោយគ្រឿងអលង្ការដែលជាទិព្វ ទ្រង់រថទិព្វដ៏ ប្រសើរ ចោមរោមដោយពួកទេពអប្សរ កាលពួកមនុស្សបរិភោគអាហារល្ងាច ហើយ អង្គុយសន្ទនាគ្នាយ៉ាងសប្បាយត្រង់ទ្វារផ្ទះ រៀងៗ ខ្លួន ក៏ស្ថិតនៅក្នុង