បានីយជាតកទី ៥
( ព្រះបច្ចេកពុទ្ធទី ១ បានសម្តែងថា ) អាត្មាភាពជា មិត្ត ( នៃមិត្តម្នាក់ ) បានប្រើប្រាស់ទឹក ដែលមិត្តនោះមិនឲ្យ ហើយ ហេតុនោះអាត្មាភាព ខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាព លែងធ្វើបាបទៀត ហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។ ( ព្រះបច្ចេកពុទ្ធទី ២ … ) សេចក្តីប្រាថ្នា ( ក្នុងកាម ) កើតឡើងដល់អាត្មាភាព ព្រោះឃើញនូវប្រពន្ធ របស់បុគ្គលដទៃ ព្រោះហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាព បានធ្វើបាបនោះហើយ អាត្មាភាពលែងធ្វើបាបទៀត ហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។ ( ព្រះបច្ចេកពុទ្ធទី ៣ … ) បពិត្រមហារាជ ពួកចោរ បានចាប់បិតា របស់អាត្មាភាពក្នុងព្រៃ អាត្មាភាព ដែលពួកចោរ នោះសួរហើយ ទុកជាដឹងក៏ប្រាប់ហេតុនោះ ដោយចំណែកដទៃ វិញ ព្រោះហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាពលែងធ្វើបាប ទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។ ( ព្រះបច្ចេកពុទ្ធទី ៤ … ) ការសែនព្រេន ឈ្មោះ សោមយាគតាំងឡើងហើយ ពួកមនុស្ស បានធ្វើបាណាតិបាត អាត្មាភាពក៏អនុញ្ញាត ឲ្យពួកមនុស្សនោះ ព្រោះហេតុនោះ អាត្មាភាព ខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាប នោះហើយ អាត្មាភាពលែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។ ( ព្រះបច្ចេកពុទ្ធទី ៥ … ) ពួកជនណា ( ក្នុងស្រុក ) របស់យើង ដែលសម្គាល់សុរា និងមេរ័យថា ដូចទឹកឃ្មុំ ជាជន ( មានសភាពយ៉ាងនេះ ) ជាដំបូង ពួកជននោះ បានចាត់ចែង ទឹកស្រវឹង ដើម្បីសេចក្តីវិនាស ដល់ពួកជនច្រើន អាត្មាភាពបាន អនុញ្ញាតឲ្យពួកជននោះ ព្រោះហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងក