អដ្ឋកថា បានីយជាតកទី ៥

ក្បាលទី 48 · ទំព័រ 572

[ ៨៤០-៨៥០ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ នូវការសង្កត់កិលេស ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា មិត្តោ មិត្តស្ស ដូច្នេះជាដើម ។ សេចក្តីពិស្តារថា សម័យមួយ គ្រហស្ថដែលជាសម្លាញ់អ្នកក្រុងសាវត្ថី ប្រមាណ ៥០០ នាក់ ស្តាប់ព្រះធម្មទេសនារបស់ព្រះតថាគតហើយ ចេញ បព្វជ្ជា និងឧបសម្បទា នាំគ្នានៅក្នុងកោដ្ឋិសណ្ឋាគារ លុះដល់ពេលយប់ ក៏ នាំគ្នាត្រិះរិះនូវកាមវិតក្កៈ រឿងទាំងអស់បណ្ឌិតគប្បីឲ្យពិស្តារដោយន័យដែល ពោលហើយខាងដើមនោះឯង ប្លែកគ្នាត្រង់ថា កាលព្រះអានន្ទឲ្យភិក្ខុសង្ឃ ប្រជុំគ្នាដោយអាណត្តិ ( អាជា ) របស់ព្រះដ៏មានព្រះភាគហើយ ព្រះសាស្តា គង់លើអាសនៈដែលគេរៀបចំថ្វាយ ទ្រង់ធ្វើមិនឲ្យជាការចោះចំពោះ មិន ត្រាស់ថា ពួកអ្នកនាំគ្នាត្រិះរិះដល់កាមវិតក្កៈ ហើយត្រាស់ដោយអំណាចជា ព្រះតម្រាស់សង្គ្រោះដល់ភិក្ខុទាំងពួងថា ម្នាលភិក្ខុទាំងឡាយ ឈ្មោះថា កិលេស ជារបស់តិចតួច មិនមានឡើយ ធម្មតាភិក្ខុត្រូវសង្កត់កិលេសដែលកើតឡើង ហើយ បណ្ឌិតក្នុងកាលមុន កាលព្រះពុទ្ធមិនទាន់កើត ក៏សង្កត់កិលេសទាំងឡាយ ចេញបាន សម្រេចព្រះបច្ចេកពោធិញ្ញាណ ដូច្នេះហើយ ទើបទ្រង់ នាំអតីតនិទានមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី សម្លាញ់ ២ នាក់នៅក្នុងស្រុកតូចមួយ នាដែនកាសី នាំគ្នាកាន់ក្អមទឹកទៅកាន់ ព្រៃ ដាក់ក្អមក្នុងចំណែកម្ខាងហើយ កាប់ចម្ការ ក្នុងពេលស្រេកទឹក ក៏នាំគ្នា ផឹកទឹក ។ ក្នុងបុគ្គល ២ នាក់នោះ ម្នាក់កាលមកផឹកទឹក ក៏រក្សាទឹករបស់ខ្លួន ទុក ផឹកទឹកក្នុងក្អមរបស់សម្លាញ់ម្នាក់ទៀត ពេលល្ងាចចេញអំពីព្រៃហើយ ឈរងូតទឹក ពិចារណាថា ថ្ងៃនេះ អញបានធ្វើបា