អដ្ឋកថា យុធញ្ជយជាតកទី ៦

ក្បាលទី 48 · ទំព័រ 586

[ ៨៥១-៨៦១ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ការចេញមហាភិន្រេស្កមណ៍ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើម ថា មិត្តាមច្ចបរិព្យុឡំ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា ថ្ងៃមួយ ភិក្ខុទាំងឡាយប្រជុំគ្នាក្នុងធម្មសភា ពោល នូវពាក្យសរសើរគុណរបស់ព្រះសាស្តាថា អាវុសោទាំងឡាយ បើព្រះទសពល គ្រប់គ្រងផ្ទះសោត ក៏បានជាស្តេចចក្រពត្តិក្នុងផ្ទៃចក្កវាឡ មានរតនៈ ៧ ប្រការ គ្រប់គ្រាន់ ទ្រទ្រង់នូវឫទ្ធិទាំង ៤ មានព្រះឱរសជាងមួយពាន់ជាបរិវារ ទ្រង់ លះរាជសម្បត្តិដ៏មានសិរីបែបនេះ ទ្រង់ឃើញទោសក្នុងកាមទាំងឡាយ ទ្រង់ ផែលសេះកណ្ឋកៈ មាននាយឆន្នជាសម្លាញ់ ចេញអំពីនគរក្នុងវេលាកណ្តាល យប់ ទ្រង់បួសត្រង់ស្ទឹងឈ្មោះអនោមា ទ្រង់បំពេញទុក្ករកិរិយា អស់ ៦ វស្សា ទើបទ្រង់សម្រេចសម្មាសម្ពោធិញ្ញាណបានដូចបំណង ។ ព្រះសាស្តា យាងមកហើយ ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អំបាញ់មិញនេះ ពួកអ្នក អង្គុយសន្ទនាគ្នាដោយរឿងអ្វីហ្ន៎ កាលភិក្ខុទាំងឡាយក្រាបទូលឲ្យទ្រង់ជ្រាប ថា បពិត្រព្រះអង្គ ដោយរឿងឈ្មោះនេះ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុ ទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះបុណ្ណោះទេ ដែលតថាគតយាង ចេញមហាភិន្រេស្កមណ៍ សូម្បីក្នុងកាលមុន ក៏ធ្លាប់លះរាជសម្បត្តិ ក្នុងនគរ ពារាណសី ដែលមានប្រមាណ ១២ យោជន៍ ចេញបួសហើយដូចគ្នា ដូច្នេះហើយ ទើបទ្រង់នាំអតីតនិទានមកសាធកៈដូចតទៅ ក្នុងអតីតកាល ព្រះរាជាមួយអង្គព្រះនាមសព្វទត្តៈ ក្នុងនគររម្មៈ ។ ពិតហើយ ក្រុងពារាណសីនេះ ក្នុងឧទយជាតក មានឈ្មោះថា សុរុន្ធនៈ ក្នុងចុល្លសុត្តសោមជាតក មានឈ្មោះថា សុទស្សនៈ ក្នុងសោណនន្ទជាតក មានឈ្មោះថា ព្រហ្មវឌ្ឍនៈ ក្នុងកណ្ញាលជាតក ( ចន្ទកុ