ទសរថជាតកទី ៧

ក្បាលទី 48 · ទំព័រ 595

( រាមបណ្ឌិតកុមារ បានពោលថា ) ម្នាលលក្ខណៈ និងនាងសីតា អ្នកទាំងឡាយចូរមក អ្នកទាំង ២ នាក់ចូរចុះទឹក ភរតកុមារ បាននិយាយយ៉ាងនេះថា ព្រះបាទទសរថ ទ្រង់ទិវង្គត ហើយ ។ ( ភរតកុមារ … ) បពិត្រព្រះរាមៈ ដោយអានុភាព អ្វី ទើបទ្រង់បានឮថា ព្រះបិតាទិវង្គតហើយ មិនសោកស្តាយ របស់ដែលគួរសោកស្តាយ សេចក្តីទុក្ខមិនគ្របសង្កត់ទ្រង់ ។ ( រាមបណ្ឌិតកុមារ … ) ជីវិតណា ( របស់ពួកស ត្វ ) បណ្តាពួកបុរសដែលរវើរវាយ បុរស ( សូម្បីតែម្នាក់ ) ក៏មិនអាចដើម្បីរក្សាជីវិតច្រើននោះបានទេ វិញ្ញូជនជាមេធាវីនោះ ធ្វើខ្លួនឲ្យក្តៅក្រហាយដើម្បីអ្វី ។ សេចក្តីពិតថា ជនទាំងឡាយណា ទាំងក្មេង ទាំង ចាស់ ទាំងល្ងង់ ទាំងប្រាជ ទាំងអ្នកមាន ទាំងអ្នកក្រ ជនទាំងអស់ នោះ សុទ្ធតែមានសេចក្តីស្លាប់នៅខាងមុខ ។ ផ្លែឈើទុំទាំងឡាយ មានសេចក្តីខ្លាច អំពីកិរិយាជ្រុះ ជានិច្ច យ៉ាងណាមិញ ពួកសត្វកើតហើយ ក៏មានសេចក្តីខ្លាច អំពីសេចក្តីស្លាប់ជានិច្ច យ៉ាងនោះដែរ ។ ជនទាំងឡាយច្រើនពួកខ្លះ គេឃើញក្នុងវេលាព្រឹក វេលាល្ងាចមិនឃើញ ជនទាំងឡាយច្រើនពួកខ្លះ គេឃើញក្នុង វេលាល្ងាច វេលាព្រឹកមិនឃើញ ។ បើបុគ្គលអ្នកវង្វេង កាលខ្សឹកខ្សួល បៀតបៀនខ្លួន ហើយគប្បីនាំមកនូវប្រយោជន៍ បន្តិចបន្តួចបាន អ្នកប្រាជក៏គប្បី ធ្វើសេចក្តីខ្សឹកខ្សួលនោះដែរ ។ ( បុគ្គលខ្សឹកខ្សួល ) បៀតបៀនខ្លួនរបស់ខ្លួន ជាអ្នក ស្គម មិនមានពណ៌សម្បុរ ពួកសត្វដែលទៅកាន់បរលោក មិន មែនញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយសេចក្តីខ្សឹកខ្សួលនោះ ឡើយ ព្រោះថា សេចក្តីខ្សឹកខ្សួល មិនមានប្រយោជន៍ទេ ។