អដ្ឋកថា ទសរថជាតកទី ៧

ក្បាលទី 48 · ទំព័រ 598

[ ៨៦២-៨៧៤ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ កុដុម្ពិកៈដែលមានបិតាស្លាប់ម្នាក់ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើម ថា ឯថ លក្ខណសីតា ច ដូច្នេះជាដើម ។ សេចក្តីពិស្តារថា កុដុម្ពិកៈនោះកាលបិតាស្លាប់ហើយ ត្រូវសេចក្តីសោក គ្របសង្កត់ ទើបបោះបង់ការងារគ្រប់យ៉ាង គិតតែសោយសោកតែម្យ៉ាង បុណ្ណោះ ។ ព្រះសាស្តា ទ្រង់ប្រមើលមើលសត្វលោកក្នុងពេលទៀបភ្លឺ ទត ឃើញឧបនិស្ស័យនៃសោតាបត្តិផលរបស់បុរសនោះ ស្អែកឡើង ទើបយាង ប្រោសសត្វក្នុងក្រុងសាវត្ថី សោយព្រះក្រយាហារស្រេចហើយ ទ្រង់បញ្ជូន ភិក្ខុទាំងឡាយត្រឡប់ ទ្រង់បបួលជាបច្ឆាសមណៈត្រឹមតែមួយរូប យាងទៅកាន់ ផ្ទះរបស់កុដុម្ពិកៈ កាលកុដុម្ពិកៈនោះថ្វាយបង្គំហើយ ទើបព្រះសាស្តា ត្រាស់ដោយព្រះតម្រាស់ដ៏ពីរោះថា ម្នាលឧបាសក អ្នកសោយសោកព្រោះ ហេតុអ្វី កាលបុរសនោះក្រាបទូលថា បពិត្រព្រះអង្គ សេចក្តីសោយសោក ដល់បិតាដ៏មានកម្លាំងបៀតបៀនខ្ញុំព្រះអង្គ ទើបព្រះសាស្តាត្រាស់ថា ម្នាល ឧបាសក បណ្ឌិតក្នុងកាលមុន ជ្រាបលោកធម៌ ៨ ប្រការតាមសេចក្តីពិត កាលបិតាអនិច្ចកម្មហើយ ក៏មិនបានជួបសេចក្តីសោកតិចតួចឡើយ កាល កុដុម្ពិកៈអារាធនា ទើបទ្រង់នាំអតីតនិទានមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទទសរថមហារាជ ទ្រង់លះការដល់នូវអគតិ សោយ រាជសម្បត្តិដោយធម៌ក្នុងនគរពារាណសី អគ្គមហេសីជាធំជាងស្ត្រី ១ ម៉ឺន ពាន់ របស់ព្រះរាជា ប្រសូតព្រះឱរសពីរអង្គ ព្រះរាជធីតា ១ អង្គ ព្រះ ឱរសធំរបស់ទ្រង់ព្រះនាមរាមបណ្ឌិត ព្រះរាជអនុជ្ជព្រះនាមលក្ខណកុមារ ព្រះរាជ ធីតាមួយអង្គព្រះនាមសិតាទេវី ។ ចំណេរកាលតមក អគ្គមហេសីអស់ ព្រះជន្ម ព្រះរាជាកាលព្រះនាងអស់ព្រះជន្មហើយ ទ្រង់ដល់នូវអំណាចន