អដ្ឋកថា សំវរជាតកទី ៨
[ ៨៧៥-៨៨៥ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុលះបង់សេចក្តីព្យាយាមមួយរូប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យ ផ្តើមថា ជានន្តោ នោ មហារាជ ដូច្នេះជាដើម ។ មានរឿងពិស្តារថា ភិក្ខុនោះជាកុលបុត្រអ្នកនគរសាវត្ថី ស្តាប់ព្រះធម្មទេសនារបស់ព្រះសាស្តា បានបួស និងឧបសម្បទាហើយ បំពេញអាចរិយវត្ត និងឧបជ្ឈាយវត្ត ទន្ទេញបាតិមោក្ខទាំង ២ ចប់ស្ទាត់ជំនាញ មានវស្សាជា គម្រប់ ៥ បរិបូរ រៀនកម្មដ្ឋាន លាអាចារ្យ និងឧបជ្ឈាយ៍ថា ខ្ញុំនឹងនៅព្រៃ ទៅដល់ស្រុកជាយដែននាតំបន់មួយក្នុងដែនកោសល ពួកមនុស្សនាំគ្នាជ្រះថ្លា ក្នុងឥរិយាបថ នាំគ្នាសាងបណ្ណសាលា ទំនុកបម្រុងក្នុងស្រុកនោះ កាលចូល វស្សា បំពេញនូវសេចក្តីព្យាយាមចម្រើនកម្មដ្ឋានអស់ត្រៃមាស ដោយសេចក្តី ព្យាយាមដែលប្រារព្ធហើយ មិនអាចឲ្យគុណត្រឹមតែឱភាសកើតឡើងបាន ឡើយ ត្រិះរិះថា ក្នុងបុគ្គល ៤ ពួក ដែលព្រះសាស្តាត្រាស់សម្តែងហើយ អញគង់ជាបទបរមបុគ្គលពិត អញនៅព្រៃធ្វើអ្វី ទៅវត្តជេតពន សម្លឹងមើល ព្រះរូបព្រះឆោមរបស់ព្រះតថាគត ស្តាប់ធម្មទេសនាដ៏ពីរោះ ឲ្យពេលវេលា កន្លងទៅចុះ ។ ភិក្ខុនោះលះបង់នូវសេចក្តីព្យាយាម ចេញអំពីស្រុកនោះទៅដល់ វត្តជេតពនដោយលំដាប់ ត្រូវអាចារ្យ និងឧបជ្ឈាយ៍ និងភិក្ខុដែលធ្លាប់ ស្គាល់ស្និទ្ធស្នាល ចោមរោមសួរដល់ហេតុដែលត្រឡប់មក ក៏ប្រាប់រឿងនោះ ត្រូវភិក្ខុទាំងនោះតិះដៀលថា ហេតុអ្វី ទើបលោកធ្វើយ៉ាងនេះ នាំខ្លួនទៅកាន់