សុប្បារកជាតកទី ៩
( ពួកពាណិជបានពោលថា ) មនុស្សទាំងឡាយ មាន ច្រមុះដូចកាំបិតកោរ ងើបមុជ ( ក្នុងសមុទ្ទនេះ ) ពួកយើងសូម សួរលោក ឈ្មោះសុប្បារកៈ សមុទ្ទនេះ តើឈ្មោះអ្វី ។ ( ព្រះមហាសត្វបានពោលថា ) កាលសំពៅរបស់ ពួកពាណិជ អ្នកស្វែងរកទ្រព្យ ចេញទៅអំពីកំពង់ភរុកច្ឆៈ លឿន ទៅកាន់ប្រទេសផ្សេង សមុទ្ទនេះ ហៅថា ខុរមាលី ។ ( ពួកពាណិជបានពោលថា ) សមុទ្ទដែលប្រាកដ ចំពោះមុខ ហាក់ដូចជាភ្លើង និងព្រះអាទិត្យ ពួកយើងសូមសួរ លោកសុប្បារកៈ សមុទ្ទនេះ តើឈ្មោះអ្វី ។ ( ព្រះមហាសត្វ … ) កាលសំពៅរបស់ពួកពាណិជ អ្នកស្វែងរកទ្រព្យ ចេញទៅអំពីកំពង់ភរុកច្ឆៈ លឿនទៅកាន់ ប្រទេសផ្សេង សមុទ្ទនេះ ហៅថា អគ្គិមាលី ។ ( ពួកពាណិជ … ) សមុទ្ទដែលប្រាកដចំពោះមុខ ហាក់ដូចជាទឹកដោះជូរ និងទឹកដោះស្រស់ ពួកយើងសូមសួរ លោកសុប្បារកៈ សមុទ្ទនេះ តើឈ្មោះអ្វី ។ ( ព្រះមហាសត្វ … ) កាលសំពៅរបស់ពួកពាណិជ អ្នកស្វែងរកទ្រព្យ ចេញទៅអំពីកំពង់ភរុកច្ឆៈ លឿនទៅកាន់ ប្រទេសផ្សេង សមុទ្ទនេះ ហៅថា ទធិមាលី ។ ( ពួកពាណិជ … ) សមុទ្ទដែលប្រាកដចំពោះមុខ ហាក់ដូចជាស្បូវភ្លាំង និងសម្ទូង ពួកយើងសូមសួរលោក សុប្បារកៈ សមុទ្ទនេះ តើឈ្មោះអ្វី ។ ( ព្រះមហាសត្វ … ) កាលសំពៅពួកពាណិជ អ្នក ស្វែងរកទ្រព្យ ចេញទៅអំពីកំពង់ភរុកច្ឆៈ លឿនទៅកាន់ប្រទេស ផ្សេង សមុទ្ទនេះ ហៅថា កុសមាលី ។ ( ពួកពាណិជ … ) សមុទ្ទដែលប្រាកដចំពោះមុខ ហាក់ដូចជាបបុស និងឫស្សី ពួកយើងសូមសួរលោកសុប្បារកៈ សមុទ្ទនេះ តើឈ្មោះអ្វី ។