អដ្ឋកថា សុប្បារកជាតកទី ៩
[ ៨៨៦-៨៩៨ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ បញ្ញាបារមី ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា ឧម្មុជ្ជន្តិ និមុជ្ជន្តិ ដូច្នេះ ជាដើម ។ រឿងពិស្តារមានដូច្នេះថា ថ្ងៃមួយ ក្នុងពេលល្ងាច ពួកភិក្ខុនាំគ្នារង់ចាំ ព្រះតថាគតយាងចេញសម្តែងធម៌ អង្គុយក្នុងធម្មសភា ពណ៌នាអំពីបញ្ញាបារមី របស់ព្រះទសពលថា អាវុសោទាំងឡាយ អស្ចារ្យពន់ពេក ព្រះសាស្តាទ្រង់ មានមហាបញ្ញា មានហាសបញ្ញា មានជវនប្បញ្ញា មានតិក្ខប្បញ្ញា មាន និប្បេធិកប្បញ្ញ្បា១ ទ្រង់ប្រកបដោយប្រាជ្ញាដែលជាឧបាយក្នុងករណីយកិច្ចនោះៗ ក្រាស់ស្មើដោយផែនដី ជ្រៅដូចមហាសមុទ្រ ទូលាយរហូតដល់គ្មានទីបំផុត ដូចអាកាស បញ្ញាដែលតាំងឡើងក្នុងជម្ពូទ្វីប ដែលបានឈ្មោះថាកន្លងផុតព្រះ ទសពលទៅ មិនមានឡើយ ដូចរលកដែលតាំងឡើងក្នុងមហាសមុទ្រ គ្រាន់តែ ដល់ច្រាំងបុណ្ណោះ ក៏បែកខ្ចាយទៅ យ៉ាងណា បញ្ញាឯណានីមួយដែល តាំងឡើង ក៏មិនបានកន្លងផុតទ្រង់ទៅបាន ដល់បាទមូលព្រះសាស្តាហើយ ក៏ នឹងរលត់រលាយទៅនោះឯង ព្រះសាស្តាយាងមកហើយ ត្រាស់សួរថា ម្នាល ភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកអង្គុយប្រជុំសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គ ដោយរឿងឈ្មោះនេះ ទើប ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះបុណ្ណោះទេ ដែលតថាគតមានបញ្ញា សូម្បីក្នុងកាលមុន តថាគតក៏ជាអ្នកមានបញ្ញាដោយ ញាណដែលមិនចាស់ក្លា ទោះបីជាមនុស្សខ្វាក់ ក៏គង់ដឹងបានថា ក្នុងសមុទ្រ នេះ មានរតនៈឈ្មោះនេះ ដោយការកំណត់ទឹកក្នុងមហាសមុទ្រ ហើយទ្រង់ នាំអតីតនិទានមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទកុរុរាជ សោយរាជសម្បត្តិក្នុងដែនកុរុ មានស្រុក ដែលជាកំពង់ទូ