អដ្ឋកថា ភទ្ទសាលជាតកទី ២

ក្បាលទី 48 · ទំព័រ 651

[ ៩១១-៩២២ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ការបំពេញប្រយោជន៍ដល់ព្រះញាតិ ត្រាស់រឿងនេះ មានពាក្យផ្តើមថា កា ត្វំ សុទ្ធេហិ វត្ថេហិ ដូច្នេះជាដើម ។ រឿងពិស្តារមានដូច្នេះថា ការឆាន់ជាប្រចាំរបស់ភិក្ខុ ៥០០ រូប ប្រព្រឹត្ត ទៅក្នុងនិវេសន៍របស់អនាថបិណ្ឌិក ក្នុងនគរសាវត្ថីដោយទំនងនោះ ក្នុងនិវេសន៍ របស់នាងវិសាខា និងក្នុងព្រះរាជវាំងរបស់ព្រះបាទកោសល ( ក៏ដូចគ្នា ) ។ ក្នុងរាជនិវេសន៍នោះ ភ្នាក់ងារដែលតែងថ្វាយភោជនមានរសដ៏ប្រសើរផ្សេងៗ ដោយពិត តែបុគ្គលណាម្នាក់ជាទីស្និទ្ធស្នាលរបស់ភិក្ខុមិនមានឡើយ ហេតុ នោះ ទើបពួកភិក្ខុមិនសូវឆាន់ក្នុងព្រះរាជនិវេសន៍ ភិក្ខុទាំងនោះទទួលភត្ត នាំគ្នា ទៅកាន់ផ្ទះរបស់អនាថបិណ្ឌិក ឬនាងវិសាខា ឬបើមិនដូច្នោះ ក៏ឆាន់ក្នុងផ្ទះ បុគ្គលដែលស្និទ្ធស្នាលដទៃៗ ។ ថ្ងៃមួយ ព្រះរាជាទ្រង់បញ្ជូនបណ្ណាការ ដែល មនុស្សនាំមកទៅកាន់រោងឆាន់ថា ចូរពួកអ្នកប្រគេនដល់ពួកភិក្ខុ កាលរាជបុរសក្រាបទូលថា ក្នុងរោងឆាន់មិនមានភិក្ខុ ក៏ត្រាស់សួរថា លោកទៅទីណា អស់ហើយ ទ្រង់បានឮថា នាំគ្នាទៅឆាន់ត្រង់ផ្ទះរបស់បុគ្គលដែលខ្លួន ស្និទ្ធស្នាល លុះទ្រង់សោយព្រះក្រយាហារព្រឹកហើយ យាងទៅកាន់សម្នាក់ របស់ព្រះសាស្តា ទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន ឈ្មោះថា ភោជន មានអ្វីជាកំពូល ព្រះសាស្តាត្រាស់ថា មហាបពិត្រ ភោជនមានការស្និទ្ធ ស្នាលជាកំពូល ព្រោះគ្រាន់តែបាយក្តាំង និងបាយចុងអង្ករ ដែលមនុស្ស