អដ្ឋកថា សមុទ្ទវាណិជជាតកទី ៣
[ ៩២៣-៩៣៤ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភាពដែលទេវទត្តនាំត្រកូល ៥០០ ទៅកាន់នរក ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា កសន្តិ វបន្តិ តេ ជនា ដូច្នេះជាដើម ។ មានរឿងពិស្តារថា ទេវទត្តនោះ កាលអគ្គសាវ័កនាំបរិស័ទចៀសចេញ ទៅហើយ មិនអាចអត់សង្កត់សេចក្តីសោកបាន កាលឈាមក្តៅហូរចេញមក អំពីមាត់ ត្រូវវេទនាដ៏មានកម្លាំងគ្របសង្កត់ រពឫកដល់គុណរបស់ព្រះដ៏មាន ព្រះភាគ គិតថា អញតែម្នាក់គិតនឹងទម្លាយចក្ររបស់ព្រះតថាគត អស់កាល ៩ ខែ តែព្រះសាស្តាមិនបានមានចិត្តប្រទូស្តក្នុងអញឡើយ សូម្បីព្រះថេរៈ ៨០ អង្គ ក៏មិនមានអាឃាតក្នុងអញ អញឥតទីពឹង ឥឡូវនេះ ដោយកម្មដែល អញធ្វើ ព្រះសាស្តាសោត ក៏ទ្រង់បោះបង់អញចោល ព្រះមហាថេរៈទាំងឡាយ ក៏បោះបង់អញចោលហើយ ព្រះរាហុលត្ថេរ ញាតិដ៏ប្រសើររបស់អញសោត ក៏បោះបង់អញដែរ សូម្បីសក្យរាជត្រកូល ក៏នាំគ្នាបោះបង់អញចោលដែរ អញត្រូវទៅក្រាបទូលសូមខមាទោសជាមួយព្រះសាស្តា ហើយឲ្យសញ្ញាដល់ បរិស័ទ ឲ្យជួយសែងខ្លួនទៅដោយគ្រែ ខាងរនោចរហូតដល់ដែនកោសល ។ ព្រះអានន្ទត្ថេរក្រាបទូលដល់ព្រះសាស្តាថា បពិត្រព្រះអង្គ បានឮថា ទេវទត្តក ំពុងធ្វើដំណើរមក ដើម្បីឲ្យទ្រង់អត់ទោស ព្រះសាស្តាត្រាស់ថា ម្នាលអានន្ទ ទេវទត្តមិនបានឃើញតថាគតឡើយ ។ កាលនោះ កាលទេវទត្តដល់ទ្វារនគរ សាវត្ថី ព្រះអានន្ទត្ថេរក្រាបទូលទៀត ព្រះដ៏មានព្រះភាគ ក៏ទ្រង់មានព្រះ តម្រាស់យ៉ាងនោះដូចគ្នា កាលទេវទត្តដល់ក្បែរស្រះបោក្ខរណីជេតពន ក្បែរទ្វារ ព្រះវិហារជេតពន បាបកម្មក៏ដល់ទីបំផុត ការក្តៅក្រហាយកើតឡើងក្នុង រាងកាយ ទេវទត្តប្រាថ្នានឹងងូតទឹក ផឹកទឹកទើបពោលថា អាវុសោទាំងឡាយ ឲ្យខ្ញុំចុះអំពីគ្រែចុះ ខ្ញុំនឹងផឹកទ