អដ្ឋកថា កាមជាតកទី ៤
[ ៩៣៥-៩៤៦ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ព្រាហ្មណ៍ម្នាក់ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា កាមំ កាមយមានស្ស ដូច្នេះជាដើម ។ មានរឿងពិស្តារថា ព្រាហ្មណ៍អ្នកក្រុងសាវត្ថីម្នាក់ កាប់ព្រៃដើម្បីធ្វើចម្ការ ក្បែរឆ្នេរស្ទឹងអចិរវតី ។ ព្រះសាស្តា ទ្រង់ឃើញឧបនិស្ស័យរបស់បុគ្គលនោះ កាលយាងទៅប្រោសសត្វក្នុងនគរសាវត្ថី ទ្រង់ចុះអំពីផ្លូវ ធ្វើបដិសណ្ឋារៈ ជាមួយព្រាហ្មណ៍នោះ ត្រាស់ថា ម្នាលព្រាហ្មណ៍ អ្នកធ្វើអ្វី ព្រាហ្មណ៍ក្រាប ទូលថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គរានដីចម្ការ ព្រះសាស្តាត្រាស់ ថា សាធុ ព្រាហ្មណ៍ ចូរអ្នកធ្វើការងារចុះ ហើយក៏យាងហួសទៅ ទ្រង់បាន យាងទៅធ្វើបដិសណ្ឋារៈជាមួយព្រាហ្មណ៍នោះរឿយៗ គឺក្នុងពេលដែលគាត់ ជញ្ជូនដើមឈើដែលកាប់ហើយ និងជម្រះចម្ការក្នុងពេលលើកភ្លឺ ក្នុងពេលភ្ជួរ ក្នុងពេលសាបព្រោះ ដោយឧបាយយ៉ាងនេះឯង ស្អែកឡើង ព្រាហ្មណ៍នោះ ក្រាបទូលថា បពិត្រព្រះគោតម ថ្ងៃនេះ ជាថ្ងៃមង្គលក្នុងការព្រោះស្រូវរបស់ ខ្ញុំព្រះអង្គៗ នឹងថ្វាយមហាទានដល់ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធានក្នុងកាល បាយ និងទឹកសម្រេចហើយ ព្រះសាស្តាទ្រង់ទទួលដោយតុណ្ហីភាព ទ្រង់ ចៀសចេញទៅ ។ ថ្ងៃមួយ ព្រាហ្មណ៍ឈរមើលសន្ទូង ព្រះសាស្តាយាងមក ត្រាស់សួរថា ម្នាលព្រាហ្មណ៍ អ្នកកំពុងធ្វើអ្វីត្រង់នោះ កាលព្រាហ្មណ៍ក្រាប ទូលថា បពិត្រព្រះគោតម ខ្ញុំព្រះអង្គកំពុងមើលស្រែ ព្រះសាស្តាត្រាស់ថា