អដ្ឋកថា ជនសន្ធជាតកទី ៥
[ ៩៤៧-៩៥៨ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់មាន ពុទ្ធបំណងប្រទានឱវាទដល់ព្រះបាទកោសល ត្រាស់ព្រះធម្មទេសនានេះ មាន ពាក្យផ្តើមថា ទស ខលុមានិ ឋានានិ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា ក្នុងគ្រាមួយ ព្រះបាទកោសល ទ្រង់ស្រវឹងដោយ ឥស្សរិយយស លិចចុះក្នុងសេចក្តីសុខដែលកើតអំពីកិលេស មិនប្រាថ្នាវិនិច្ឆ័យ ក្តី សូម្បីការទំនុកបម្រុងព្រះសម្ពុទ្ធ ក៏ទ្រង់ភ្លេច ។ ថ្ងៃមួយ ទ្រង់រពឫកដល់ព្រះ ទសពល ទើបទ្រង់ព្រះតម្រិះថា អញនឹងថ្វាយបង្គំព្រះសាស្តា លុះសោយ ព្រះក្រយាហារព្រឹកហើយ ទ្រង់ឡើងព្រះរាជយានទៅកាន់ព្រះវិហារ ថ្វាយបង្គំ ព្រះសាស្តាហើយប្រថាប់គង់ លំដាប់នោះ ព្រះសាស្តាត្រាស់នឹងព្រះរាជា ថា មហាបពិត្រ យូរមកហើយ ទ្រង់មិនបានយាងមក ព្រោះហេតុអ្វីហ្ន៎ ព្រះបាទ កោសលទូលថា ព្រោះខ្ញុំព្រះអង្គមានរាជកិច្ចច្រើន មិនមានឱកាសដែល នឹងមកគាល់ទ្រង់បាន ទើបព្រះសាស្តាត្រាស់ថា មហាបពិត្រ កាលព្រះ សព្វញ្ញូពុទ្ធ អ្នកឲ្យឱវាទដូចតថាគតនៅក្នុងវិហារជិតបង្កើយ មិនគួរទ្រង់ប្រមាទ វិស័យព្រះរាជាត្រូវមិនប្រមាទ ក្នុងរាជកិច្ចទាំងឡាយ តម្កល់ខ្លួនស្មើដោយ មាតាបិតារបស់អ្នកដែន លះនូវអគតិ គ្រងរាជសម្បត្តិដោយទសពិធរាជធម៌ ទើបគួរ ព្រោះកាលព្រះរាជាប្រព្រឹត្តធម៌ សូម្បីបរិស័ទរបស់ទ្រង់ក៏ប្រព្រឹត្តធម៌ កាលតថាគតទូន្មាន ទ្រង់គប្បីគ្រងរាជសម្បត្តិដោយធម៌ នុ៎ះមិនជាអស្ចារ្យ ឡើយ បោរាណកបណ្ឌិតទាំងឡាយ មិនមានអាចារ្យទូន្មាន គង់តាំងនៅក្នុង