មហាកណ្ហជាតកទី ៦
( ព្រះរាជាត្រាស់សួរថា ) ម្នាលអ្នកមានព្យាយាម ឆ្កែរបស់អ្នកខ្មៅណាស់ គួរស្បើម មានចង្កូមសស្ងាច អ្នកចង ដោយខ្សែ ៥ តើវាមានប្រយោជន៍អ្វីដល់អ្នក ។ ( សក្កទេវរាជពោលថា ) បពិត្រព្រះបាទឧសិន្នរៈ ឆ្កែនេះមិនមកដើម្បីប្រយោជន៍ដល់ពួកម្រឹគទេ ឆ្កែខ្មៅបំផ្លិចបំផ្លាញ នូវពួកមនុស្ស ក្នុងកាលណានឹងរបូតទៅ ( អំពីដៃខ្ញុំ ) ក្នុង កាលនោះ ។ ពួកសមណៈត្រងោល មានបាត្រក្នុងដៃ ឃ្លុំសង្ឃាដិ នឹងភ្ជួររាស់ដោយន័ង្គលទាំងឡាយ ( ក្នុងកាលណា ) ឆ្កែខ្មៅ នឹងរបូត ( ស្ទុះទៅស៊ីនូវសមណៈទាំងនោះ ) ក្នុងកាលនោះ ។ ពួកភិក្ខុនីមានតបៈ ជាអ្នកបួសត្រងោល ឃ្លុំសង្ឃាដិ នឹងទៅ ( បរិភោគកាម ) ក្នុងលោក ក្នុងកាលណា ឆ្កែខ្មៅនឹង របូត ( ស្ទុះទៅស៊ីនូវនាងភិក្ខុនីទាំងនោះ ) ក្នុងកាលនោះ ។ ពួកជដិលមានបបូរមាត់ខាងលើវែង មានធ្មេញ ប្រកបដោយមន្ទិល មានធូលីលើក្បាល នឹងទៅទារបំណុល ( ក្នុងកាលណា ) ឆ្កែខ្មៅនឹងរបូត ( ស្ទុះទៅស៊ីនូវជដិលទាំងនោះ ) ក្នុងកាលនោះ ។ ពួកព្រាហ្មណ៍បានរៀនវេទទាំងឡាយផង សាវិត្តិស្រាស្តផង យញ្ញសូត្រក្នុងសាវិត្តិស្រាស្តនោះផង នឹងបូជាដើម្បី ថ្លៃឈ្នួល ( ក្នុងកាលណា ) ឆ្កែខ្មៅនឹងរបូត ( ស្ទុះទៅស៊ីនូវ ព្រាហ្មណ៍ទាំងនោះ ) ក្នុងកាលនោះ ។ ពួកជនអ្នកមានទ្រព្យច្រើន នឹងមិនចិញ្ចឹមមាតាបិតា ដែលជរា មានវ័យកន្លងហើយ ( ក្នុងកាលណា ) ឆ្កែខ្មៅនឹង របូត ( ស្ទុះទៅស៊ីនូវជនអ្នកមានទ្រព្យទាំងនោះ ) ក្នុងកាល នោះ ។ ពួកជននឹងនិយាយទៅកាន់មាតាបិតាដែលជរា មាន វ័យកន្លងហើយថា អ្នកទាំងឡាយ ជាមនុស្សពាលដូច្នេះ ( ក្នុង កាលណា ) ឆ្កែខ្មៅនឹងរបូត ( ស្ទុះទៅស៊ីនូវជនទាំងនោះ ) ក្នុងកាលនោះ ។