មេណ្ឌកប្បញ្ហាជាតកទី ៨

ក្បាលទី 48 · ទំព័រ 746

( ព្រះបាទវិទេហរ្រាស្ត ទ្រង់ត្រាស់សួរពួកអ្នកប្រាជ ថា ) តាំងពីកាលណាមក ក្នុងលោកនេះ មិនធ្លាប់មានពួកសត្វ ណាមានជើង ៧ យកគ្នាជាសម្លាញ់ឡើយ សត្វទាំងពីរនោះជា សត្រូវនឹងគ្នាទេ ( តែឥឡូវ ) ត្រឡប់ជាយកគ្នាធ្វើជាសម្លាញ់ ប្រព្រឹត្តរាប់អានគ្នា តើព្រោះហេតុដូចម្តេច ។ ប្រសិនបើ អ្នកទាំងឡាយ មិនអាចដោះប្រស្នាយើង នុ៎ះ ក្នុងពេលបាយព្រឹក ក្នុងថ្ងៃនេះបានទេ យើងនឹងបំបរបង់អ្នក ទាំងអស់គ្នាអំពីដែន ព្រោះយើងមិនត្រូវការ នឹងពួកមនុស្សឥត ប្រាជ្ញាឡើយ ។ ( អាចារ្យសេនកៈ បែរមើលទៅពោធិសត្វ ហើយ ក្រាបទូលព្រះបាទវិទេហរ្រាស្តថា ) កាលបើមានការប្រជុំនៃ មហាជនគគ្រឹកគគ្រេង កាលបើមានការជួបជុំ រជើបរជួលនៃជន កើតឡើងហើយ ( យ៉ាងនេះ ) យើងខ្ញុំមានចិត្តរវើរវាយ មាន ចិត្តមិននឹងនៅក្នុងអារម្មណ៍តែមួយ មិនអាចឆ្លើយប្រស្នានុ៎ះបាន ទេ ។ បពិត្រព្រះបាទជន្រិន្ទាធិរាជ អ្នកប្រាជទាំងឡាយ ម្នាក់ៗ មានចិត្តតាំងនៅក្នុងអារម្មណ៍តែមួយ ទៅក្នុងទីស្ងាត់ ។ ហើយ គិតនូវសេចក្តីទាំងឡាយ ពិចារណានូវកាយវិវេក និង ចិត្តវិវេក ទើបក្រាបទូលសេចក្តីនុ៎ះ ក្នុងកាលជាខាងក្រោយ បាន ។ ( អាចារ្យសេនកៈក្រាបទូលថា ) សាច់ពពែជាទី ពេញចិត្ត ជាទីគាប់ចិត្តរបស់កូនអាមាត្យ និងព្រះរាជបុត្រទាំងឡាយ ពួកកូនអាមាត្យ និងព្រះរាជបុត្រទាំងនោះ មិនបរិភោគស ាច់ឆ្កែទេ បានជាពពែ និងឆ្កែយកគ្នាជាសម្លាញ់ ។ ( អាចារ្យបុក្កុសៈទូលថា ) ពួកជនតែងពន្លះស្បែក ពពែសម្រាប់ក្រាលលើខ្នងសេះ ព្រោះហេតុចង់ឲ្យស្រួល តែពួក ជនទាំងនោះមិនក្រាលស្បែកឆ្កែទេ បានជាពពែ និងឆ្កែយកគ្នាជា សម្លាញ់ ។