មហាបទុមជាតកទី ៩

ក្បាលទី 48 · ទំព័រ 750

( ពួកជនក្រាបទូលថា ) ព្រះរាជាជាឥស្សរៈ បើមិន ទាន់ឃើញទោសតូចធំ ដោយសព្វគ្រប់ អំពីសំណាក់បុគ្គលដទៃ ទាំងមិនទាន់ពិចារណា ឲ្យឃើញច្បាស់ដោយខ្លួនឯងទេ មិនគប្បី ដាក់អាជាឡើយ ។ បើក្សត្រិយ៍ណា មិនទាន់ពិចារណា ហើយធ្វើអាជាក្សត្រ ិយ៍នោះ ឈ្មោះថា លេបភោជនប្រកបដោយបន្លា ប្រកបដោយ រុយ ដូចជាមនុស្សខ្វាក់ ។ ព្រះរាជាណា ដាក់អាជាដល់បុគ្គល ដែលមិនគួរដាក់ អាជា មិនដាក់អាជាដល់បុគ្គល ដែលគួរដាក់អាជា ព្រះរាជានោះ ឈ្មោះថា មិនដឹងការស្មើ និងមិនស្មើ ដូចជាមនុស្សខ្វាក់ដើរតាម ផ្លូវមិនរាបស្មើ ។ ព្រះរាជាណា ឃើញនូវហេតុទាំងឡាយតូច និងធំនុ៎ះ ដោយសព្វគ្រប់ ជាហេតុដែលឃើញត្រឹមត្រូវហើយ សឹមប្រៀន ប្រដៅ ព្រះរាជានោះ ទើបគួរហៅថាព្រះរាជាបាន ។ ព្រះរាជា ដែលមានព្រះហប្ញទ័យទន់ពេក មានព្រះហ្ឫទ័យ រឹងពេក ក៏មិនអាចតាំងខ្លួនក្នុងភាពជាធំបានទេ ហេតុ នោះ ព្រះរាជាគួរប្រព្រឹត្តនូវហេតុទាំងពីរ ។ ( ព្រោះ ) ព្រះរាជា ដែលមានព្រះហប្ញទ័យទន់ ត្រូវពួករ្រាស្តមើលងាយ ឯព្រះរាជាមានព្រះហប្ញទ័យរឹងពេក រមែងមានពំនេរោ ព្រះរាជាជ្រាបហេតុទាំងពីរនោះហើយត្រ ូវ ប្រព្រឹត្តជាកណ្តាល ។ បុគ្គលត្រេកអរហើយ និយាយច្រើនក៏មាន បុគ្គល ខឹងហើយនិយាយច្រើនក៏មាន បពិត្រមហារាជ ព្រះអង្គមិនគួរ សម្លាប់ព្រះរាជបុត្រព្រោះហេតុត្រែស្តីទេ ។ ( ព្រះរាជា … ) មនុស្សលោកទាំងអស់ ( ជាបក្ខពួក ខាងកុមារ ) ឯស្ត្រីនេះតែម្នាក់ឯងទេ ព្រោះហេតុនោះ យើង នឹងប្រតិបត្តិ ( តាមពាក្យនាងនេះវិញ ) អ្នកឯងចូរទៅទម្លាក់វា ( ក្នុងជ្រោះភ្នំទៅ ) ។