អដ្ឋកថា មហាបទុមជាតកទី ៩

ក្បាលទី 48 · ទំព័រ 753

[ ៩៩៦-១០១០ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ នាងចិញ្ចមាណវិកា ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា នាទិដ្ឋា បរតោ ទោសំ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា ក្នុងបឋមពោធិកាល សាវ័ករបស់ព្រះទសពលមាន ច្រើនឡើង ទេវតា និងមនុស្សចុះកាន់អរិយភូមិប្រមាណមិនបាន គុណរបស់ ព្រះសាស្តា បានផ្សាយទួទៅ លាភសក្ការៈបានកើតឡើងសន្ធឹកសន្ធាប់ ពួកតិ រ្ថិយវិនាសចាកលាភសក្ការៈ ដូចអំពិលអំពែកក្នុងពេលព្រះអាទិត្យរះឡើង ទើបនាំគ្នាឈរក្នុងចន្លោះផ្លូវ បបួលមនុស្សទាំងឡាយយ៉ាងនេះថា ព្រះគោតម ជាព្រះពុទ្ធតែមួយអង្គប៉ុណ្ណោះឬ សូម្បីពួកយើងក៏ជាព្រះពុទ្ធ ទានដែលថ្វាយ ដល់ព្រះគោតមមានផលច្រើន សូម្បីថ្វាយដល់ពួកយើងក៏មានផលច្រើនដូចគ្នា ចូរអ្នកទាំងឡាយធ្វើទានដល់ពួកយើងខ្លះ ដូច្នេះក៏មិនបានលាភសក្ការៈ ទើបប្រជុំសម្ងាត់ពិភាក្សាគ្នាថា ពួកយើងប្រើឧបាយដូចម្តេចល្អហ្ន៎ ទើបធ្វើនូវ កំហុសរបស់ព្រះគោតមឲ្យប្រាកដក្នុងពួកមនុស្ស ហើយធ្វើលាភសក្ការៈឲ្យ វិនាសបាន ។ កាលនោះ ក្នុងនគរសាវត្ថីមានបរិព្វាជិកាម្នាក់ ឈ្មោះចិញ្ចមាណវិកាមា នរូបរាងល្អលើស ដូចទេពអប្សរ មានរស្មីផ្សាយចេញអំពីរាងកាយរបស់ នាង តិរ្ថិយម្នាក់មានគំនិតមុតស្រួចជាងគេ បានពោលយ៉ាងនេះថា ពួកយើង គប្បីអាស្រ័យនាងចិញ្ចមាណវិកា សាងនូវកំហុសឡើងដល់សមណ- គោតម ធ្វើលាភសក្ការៈឲ្យវិនាស ពួកតិរ្ថិយទទួលថា ឧបាយរបស់អ្នកពេញ ជាល្អ ។ កាលនោះ នាងចិញ្ចមាណវិកាមកកាន់អារាមតិរ្ថិយ ថ្វាយបង្គំហើយ ឈរ ពួកតិរ្ថិយមិនបានពោលជាមួយនាង ទើបនាងគិតថា អញមានកំហុស ដូចម្តេចហ្ន៎ ហើយពោលថា បពិត្រលោកម្ចាស់ទាំងឡាយ ខ្ញុំថ្វាយបង្គំដូច្នេះ ដល់ទៅ ៣ ដង ហើយក៏ពោលថា បពិត្រលោកម