អដ្ឋកថា ផនន្ទជាតកទី ២

ក្បាលទី 48 · ទំព័រ 799

[ ១០៣៦-១០៤៨ ] ព្រះសាស្តា កាលគង់នៅនាច្រាំងស្ទឹងរោហិណី ទ្រង់ប្រារព្ធការឈ្លោះគ្នានៃព្រះញាតិ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យ ផ្តើមថា កុឋារិហត្ថោ បុរិសោ ដូច្នេះជាដើម ។ សេចក្តីនេះ នឹងមានច្បាស់ក្នុងកុណាលជាតក តែក្នុងកាលនោះ ព្រះសាស្តា ត្រាស់ហៅពួកញាតិមកត្រាស់ថា ថ្វាយព្រះពរមហាបពិត្រទាំងឡាយ ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី មាន ស្រុកជាងឈើនៅខាងក្រៅព្រះនគរ ត្រង់ស្រុកនោះ មានព្រាហ្មណ៍ម្នាក់ជាជាង ឈើ រកឈើមកអំពីព្រៃ ធ្វើនូវរថចិញ្ចឹមជីវិត កាលនោះ ក្នុងហិមវន្តប្បទេស មានដើមពង្រធំ មានខ្លាឃ្មុំមួយដើររកស៊ី ហើយមកដេកត្រង់គល់ ពង្រនោះ ។ ថ្ងៃមួយ កាលខ្យល់បក់មក មែកពង្រងាប់មួយបានធ្លាក់មកត្រូវ កខ្លាឃ្មុំនោះ ។ ខ្លាឃ្មុំគ្រាន់តែមែកពង្រធ្លាក់មកត្រូវក ភិតភ័យ ក្រោកឡើង រត់ទៅ ហើយវិលត្រឡប់មកសាជាថ្មី សម្លឹងមើលផ្លូវដែលរត់មក មិនឃើញ អ្វី គិតថា សីហៈ ឬខ្លាដទៃៗ ដែលដេញមកមិនមានឡើយ តែទេវតាដែល កើតត្រង់ដើមឈើនេះ ប្រហែលជាមិនចង់ឲ្យអញដេកក្នុងទីនេះ ណ្ហើយចុះ យើងគង់ដឹងគ្នា ហើយចងសេចក្តីក្រោធក្នុងហេតុដែលមិនគួរ ហើយយក ក្រចកទះដើមពង្រ សម្លុតរុក្ខទេវតាថា អញមិនបានស៊ីស្លឹកឈើរបស់ឯង ឡើយ អញមិនបានកាច់មែកឈើ ម្រឹគដទៃៗ នាំគ្នាដេកត្រង់ទីនេះ ឯងអត់ ធន់បាន ឯអញឯងអត់ធន់មិនបាន ទោសអ្វីរបស់អញ រង់ចាំ ២-៣ ថ្ងៃទៀតចុះ អញនឹងឲ្យគេជីកដើមឈើរបស់ឯងទាំងឫសទាំងគល់ ហើយឲ្យកាត់ជាកំណាត់ តូច-ធំ ឲ្យខាងតែបាន ហើយត្រាច់ដើររកបុរសណាមួយរឿយៗ ទៅ ។ កាលនោះ ព្រាហ្មណ៍ដែលជាជាងឈើនោះ នាំមនុស្ស ២-៣ នាក់ទៅដល់ ទីនោះដោយយានតូច ដើម្បីឈើធ្វើរថ ចតយានតូចក្នុងទីមួយកន្លែង កាន់ កាំ