អដ្ឋកថា ចុល្លនារទកស្សបជាតកទី ៤
[ ១០៦២-១០៧៤ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ ប្រារព្ធការលួងលោមរបស់ថុល្លកុមារី ទើបត្រាស់ព្រះធម្មទេសនានេះ មាន ពាក្យផ្តើមថា ន តេ កដ្ឋានិ ភិន្នានិ ដូច្នេះជាដើម ។ បានឮថា ធីតារបស់ត្រកូលអ្នកក្រុងសាវត្ថីម្នាក់ មានអាយុប្រមាណ ១៥-១៦ ឆ្នាំ ជាស្រីមានរូបរាងស្រស់បស់ តែមិនមានអ្នកណាដណ្តឹងនាង ។ លំដាប់នោះ មាតារបស់នាងគិតថា កូនស្រីរបស់អញក្រមុំហើយ តែមិនមានអ្នក ដណ្តឹងសោះ អញត្រូវឲ្យនាងលួងលោមភិក្ខុរបស់សក្យៈមួយរូប ដូចបញ្ឆោតត្រ ីដោយនុយ ឲ្យសឹកទាល់តែបាន ហើយអាស្រ័យបុរសនោះចិញ្ចឹមជីវិត ។ កាលនោះ កុលបុត្រអ្នកក្រុងសាវត្ថីម្នាក់ បួសឧទ្ទិសជីវិតក្នុងព្រះសាសនា តាំងពីកាលឧបសម្បទាហើយ ក៏លះបង់សិក្ខាបទ ខ្ជិលច្រអូស គិតតែពីតាក់តែង រាងកាយ ។ មហាឧបាសិកា ចាត់ចែងបបរ ភត្ត ខាទនីយៈ ភោជនីយៈ ក្នុងផ្ទះ ឈរត្រង់ទ្វារផ្ទះ ពិចារណារកមើលភិក្ខុដែលនិមន្តទៅក្នុងរវាងផ្លូវរូបណា មួយ ដែលមានអកប្បកិរិយា ដែលនាងអាចចងបានដោយរសតណ្ហា កាលក្រុមភិក្ខុអ្នកទ្រទ្រង់ព្រះត្រៃបិដក ទ្រទ្រង់អភិធម្ម ទ្រទ្រង់ព្រះវិន័យនាំគ្នា និមន្តទៅជាមួយបរិវារជាច្រើន មិនទាន់ឃើញភិក្ខុរូបណាមួយ ដែលល្មមចង បានក្នុងក្រុមនៃព្រះធម្មកថិកដែលសម្តែងធម៌ពីរោះក្តី ក្នុងក្រុមនៃភិក្ខុដែល សមាទានបិណ្ឌបាតជាវត្តក្តី ដូចគ្នានឹងវលាហកៈដែលធ្វើឲ្យភ្លៀងធ្លាក់ក្តី ដែល និមន្តទៅខាងក្រោយនៃក្រុមភិក្ខុនោះ ក៏មិនឃើញត្រឹមតែមួយរូបឡើយ កាល