អដ្ឋកថា ទូតជាតកទី ៥

ក្បាលទី 48 · ទំព័រ 839

[ ១០៧៥-១០៨៧ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ ប្រារព្ធការសរសើរបញ្ញារបស់ព្រះអង្គ ទើបត្រាស់ព្រះធម្មទេសនានេះ មាន ពាក្យផ្តើមថា ទូតេ តេ ព្រហ្មេ បហេសឹ ដូច្នេះជាដើម ។ ភិក្ខុទាំងឡាយសន្ទនាគ្នា ដល់ពាក្យប្រារព្ធព្រះគុណរបស់ព្រះសាស្តាក្នុង ធម្មសភាថា អាវុសោទាំងឡាយ ចូរអ្នកទាំងឡាយមើលភាពឈ្លាសវៃក្នុង ឧបាយរបស់ព្រះទសពលចុះ ទ្រង់បង្ហាញស្រីអប្សរទាំងឡាយដល់នន្ទកុលបុត្រ ហើយប្រទានអរហត្ត ទ្រង់ប្រទានសំពត់ចាស់ដល់ចូឡបន្ថកៈ ហើយប្រទាន អរហត្ត មួយអន្លើដោយបដិសម្ភិទា ទ្រង់ប្រទានផ្កាឈូកដល់ភិក្ខុដែលធ្លាប់ជាជាង មាស ហើយប្រទានអរហត្ត ទ្រង់ដឹកនាំសត្វទាំងឡាយដោយឧបាយផ្សេងៗ យ៉ាងនេះ ព្រះសាស្តាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អំបាញ់ មិញនេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយក្រាបទូល ឲ្យទ្រង់ជ្រាបថា បពិត្រព្រះអង្គ ដោយរឿងឈ្មោះនេះ ទើបត្រាស់ថា ម្នាល ភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះបុណ្ណោះទេ ដែលតថាគតជាអ្នកឈ្លាស ក្នុងឧបាយ ដោយដឹងឧបាយថារបស់នេះ ត្រូវធ្វើយ៉ាងនេះ សូម្បីក្នុង កាលមុន តថាគតក៏ឈ្លាសក្នុងឧបាយដូចគ្នា ទើបទ្រង់នាំអតីតនិទានមក សាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ជនបទមិនមានប្រាក់ចាយ ព្រោះព្រះបាទព្រហ្មទត្ត បញ្ជាឲ្យអ្នកជនបទ យក ទ្រព្យទៅទុកក្នុងព្រះរាជវាំងទាំងអស់ ។ ក្នុងកាលនោះ ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងកាសិកគ្រាម ចម្រើនវ័យហើយ បានទៅកាន់នគរតក្កសិលា ពោលវាចាថា ខ្ញុំនឹងត្រាច់ សូមគេដោយធម៌ នឹងនាំយកទ្រព្យមកឲ្យអាចារ្យ ក្នុងកាលជាខាងក្រោយ ហើយចាប់ផ្តើមរៀនសិល្ប៍ស្រាស្