អដ្ឋកថា អកិត្តិជាតកទី ៧
[ ១១០៤-១១២៣ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ ប្រារព្ធឧបាសកដែលជាទានបតី អ្នកក្រុងសាវត្ថីម្នាក់ ត្រាស់ព្រះធម្មទេសនា នេះ មានពាក្យផ្តើមថា អកិត្តឹ ទិស្វាន សម្មន្តំ ដូច្នេះជាដើម ។ បានឮថា ឧបាសកនោះ និមន្តព្រះសាស្តា ថ្វាយមហាទានដល់ភិក្ខុ សង្ឃ មានព្រះពុទ្ធជាប្រធានអស់ ៧ ថ្ងៃ ក្នុងថ្ងៃចុងក្រោយ បានថ្វាយ បរិក្ខារទាំងពួង ដល់ព្រះអរិយសង្ឃ ។ លំដាប់នោះ ព្រះសាស្តាប្រថាប់ កណ្តាលបរិស័ទនោះឯង កាលទ្រង់ធ្វើអនុមោទនា ត្រាស់ថា ឧបាសក ការ បរិច្ចាគរបស់អ្នកធំក្រៃពេក កម្មដែលធ្វើបានដោយលំបាកអ្នកធ្វើហើយ ធម្មតា ទានវង្សនេះជាវង្សរបស់ពួកបណ្ឌិតក្នុងកាលមុនពិត ដែលឈ្មោះថា ទាន ទោះជា គ្រហស្ថ ឬបព្វជិតគួរតែឲ្យទាំងអស់ បោរាណកបណ្ឌិតបួសក្នុងព្រៃ សូម្បី ឆាន់តែស្លឹកតង្កៀបក្តាម និងវត្ថុត្រឹមតែទឹកមិនប្រៃ គ្មានក្លិន ក៏គង់ឲ្យទានដល់ យាចកក្នុងកាលសមគួរ ខ្លួនឯងញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយបីតិ និង សុខ ។ ឧបាសកនោះក្រាបទូលអារាធនាថា បពិត្រព្រះអង្គ ការថ្វាយបរិក្ខារ ទាំងពួងនេះប្រាកដដល់មហាជនហើយនោះឯង សេចក្តីដែលទ្រង់ត្រាស់មិន ទាន់ប្រាកដ សូមទ្រង់ត្រាស់នូវពាក្យនោះដល់ខ្ញុំព្រះអង្គចុះ ដូច្នេះហើយ ទើប ទ្រង់នាំអតីតនិទានមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណមហាសាល មានសម្បត្តិ ៨០ កោដិ ពុកម្តាយដាក់ឈ្មោះថាអកិត្តិ ។ កាលលោកចម្រើនវ័យហើយ មាតាក៏ប្រសូត ប្អូនស្រីម្នាក់ មាតាបិតាដាក់ឈ្មោះថាយសវតី ។ មហាសត្វអាយុបាន ១៦ ឆ្នាំ ក៏ទៅកាន់នគរតក្កសិលា រៀនសិល្ប៍ស្រាស្តទាំងពួងហើយត្រឡប់មក ។ លំដាប់នោះ មាតាបិ