អដ្ឋកថា រុរុមិគជាតកទី ៩

ក្បាលទី 48 · ទំព័រ 913

[ ១១៣៧-១១៥១ ] ព្រះសាស្តា កាលគង់នៅក្នុងវេឡុវនវិហារ ទ្រង់ ប្រារព្ធទេវទត្ត ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា តស្ស គាមវរំ ទម្មិ ដូច្នេះជាដើម ។ បានឮថា ទេវទត្តនោះ កាលពួកភិក្ខុនាំគ្នាពោលថា អាវុសោទេវទត្ត ព្រះសាស្តាទ្រង់មានឧបការៈច្រើនដល់លោក ហើយលោកក៏បានបួស បាន រៀនព្រះត្រៃបិដក សម្បូរនូវលាភសក្ការៈ ព្រោះអាស្រ័យព្រះតថាគត ត្រឡប់ ជាពោលថា អាវុសោទាំងឡាយ ព្រះសាស្តាទ្រង់មិនបានធ្វើឧបការៈដល់ខ្ញុំ ត្រឹមតែចុងស្មៅ ខ្ញុំបួសឯង រៀនព្រះត្រៃបិដកក៏រៀនឯង មានលាភសក្ការៈ ក៏ខ្លួនឯង ភិក្ខុទាំងឡាយអង្គុយសន្ទនាគ្នាក្នុងធម្មសភា ពោលទោសរបស់ ទេវទត្តថា អាវុសោទាំងឡាយ ទេវទត្តជាអកតញ្ញូតកវេទីបុគ្គល ។ ព្រះសាស្តា យាងមកហើយ ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អំបាញ់មិញនេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយក្រាបទូលឲ្យទ្រង់ ជ្រាបថា បពិត្រព្រះអង្គ ដោយរឿងឈ្មោះនេះ ទើបត្រាស់ថា ម្នាលភិក្ខុ ទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះបុណ្ណោះទេ ដែលទេវទត្តជា អកតញ្ញូ សូម្បីក្នុងកាលមុន ក៏ជាអតកញ្ញូដូចគ្នា ហើយត្រាស់ថា ក្នុងកាល មុន ទេវទត្តនេះ កាលតថាគតឲ្យជីវិតហើយ ក៏គង់មិនដឹងត្រឹមតែគុណរបស់ តថាគត ដូច្នេះហើយ ទើបទ្រង់នាំអតីតនិទានមកសាធកៈដូចតទៅ ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី សេដ្ឋីមានសម្បត្តិ ៨០ កោដិ បានកូនប្រុសម្នាក់ ឈ្មោះមហាធនកៈ គិតថា កាលកូនយើងរៀនសិប្បៈនឹងត្រូវលំបាក ទើបមិនព្រមឲ្យរៀនសិប្បៈណាមួយ ឡើយ បុរសនោះមិនចេះអ្វីសោះក្រៅពីការរាំច្រៀង ប្រគំ ត្រាច់ស៊ី ត្រាច់ បរិភោគ ។