សរភជាតកទី ១០
( ព្រះបាទព្រហ្មទត្តបន្លឺឧទានថា ) បុរសជាបណ្ឌិតត្រ ូវតែប្រាថ្នាមិ នគប្បីនឿយណាយទេ អាត្មាអញឃើញខ្លួន សម្រេចដូចសេចក្តីប្រាថ្នា ។ បុរសជាបណ្ឌិតត្រូវតែប្រាថ្នា មិនគប្បីនឿយណាយ ទេ អាត្មាអញឃើញខ្លួនដែលគេស្រង់អំពីទឹក មកលើគោក ។ បុរសជាបណ្ឌិតត្រូវតែព្យាយាម មិនគប្បីនឿយណាយ ទេ អាត្មាអញឃើញខ្លួន សម្រេចដូចសេចក្តីប្រាថ្នា ។ បុរសជាបណ្ឌិតត្រូវតែព្យាយាម មិនគប្បីនឿយណាយ ទេ អាត្មាអញឃើញខ្លួន ដែលសរភម្រឹគស្រង់អំពីទឹកមក លើគោក ។ នរជនដែលប្រកបដោយប្រាជ្ញា សូម្បីដល់សេចក្តី ទុក្ខ ក៏មិនកាត់បង់សេចក្តីបុនប៉ង ដើម្បីឲ្យបានសុខ ព្រោះថា ផស្សៈទាំងឡាយមានច្រើន មិនជាប្រយោជន៍ក៏មាន ជាប្រយោជន៍ ក៏មាន ពួកជនអ្នកមិនត្រិះរិះ រមែងចូលទៅរកសេចក្តីស្លាប់ ។ ហេតុដែលយើងមិនបានគិត ក៏ប្រែជាមានហេតុ ដែលយើងបានគិតហើយ ក៏ប្រែជាវិនាសទៅវិញ ភោគៈទាំងឡាយ របស់ស្ត្រីក្តី របស់បុរសក្តី មិនមែនសម្រេចមកពីការគិតឡើយ ។ ( បុរោហិតក្រាបបង្គំទូលថា ) ពីដើមព្រះអង្គជាប់ តាមសរភម្រឹគក្នុងដងភ្នំ ព្រះអង្គបានរស់រួចព្រះជន្មដោយសារ សេចក្តីព្យាយាមរបស់សរភម្រឹគ ដែលមានចិត្តមិនរួញរា ។ សរភម្រឹគណា ធ្វើនូវការប្រតោងថ្ម បានស្រង់ព្រះអង្គ ឡើងអំពីរណ្តៅដែលមិនងាយឡើងរួច ហើយបានដោះព្រះអង្គ ដែលដល់នូវសេចក្តីទុក្ខ ឲ្យរួចពីមាត់សេចក្តីស្លាប់ ព្រះអង្គពណ៌នា សរសើរសរភម្រឹគ ដែលជាសត្វមានចិត្តមិនរួញរានោះឯង ។ ( ព្រះរាជា … ) ក្នុងពេលនោះ អ្នកឯងបាននៅក្នុង ទីនោះដែរឬ ឬនរណាមួយប្រាប់ដំណើរនោះដល់អ្នក ឬក៏អ្នក ជាបុគ្គលមានដំបូល គឺកិលេសបើកហើយ ជាអ្នកឃើញហេតុ សព្វ ម្នាលព្រាហ្មណ៍ អ្នកមានញាណដ៏មានកម្លាំងក្លៀវក្លាឬ ។