អដ្ឋកថា សរភជាតកទី ១០
[ ១១៥២-១១៦៩ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ ប្រារព្ធការព្យាករណប្បញ្ញា ដែលទ្រង់ត្រាស់សួរដោយសង្ខេប ព្រះធម្មសេនាបតីឆ្លើយបានយ៉ាងពិស្តារ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យ ផ្តើមថា អាសឹសេថេវ បុរិសោ ដូច្នេះជាដើម ។ ព្រះសាស្តា ត្រាស់សួរបញ្ញានឹងព្រះថេរៈដោយសង្ខេប ក្នុងកាលណា ឆ្លើយថា ក្នុងកាលដែលទ្រង់ចុះអំពីទេវលោក ក្នុងសេចក្តីនោះ មានកថា ពោលដោយសង្ខេបដូចតទៅ ចាប់តាំងពីព្រះបិណ្ឌោលភារទ្វាជៈ កាន់យកបាត្រឈើចន្ទន៍ក្រហមក្នុង សម្នាក់របស់រាជគហសេដ្ឋីបានដោយឫទ្ធិហើយ ព្រះសាស្តាត្រាស់ហាមការធ្វើ ឥទ្ធិប្បាដិហារ្យដល់ភិក្ខុទាំងឡាយ ។ កាលនោះ ពួកតិរ្ថិយគិតគ្នាថា ព្រះគោតម ទ្រង់ឃាត់នូវការធ្វើឥទ្ធិប្បាដិហារ្យហើយ ឥឡូវនេះ សូម្បីខ្លួនឯង ក៏ទ្រង់ធ្វើមិនបាន កាលត្រូវពួកសាវ័ករបស់ខ្លួន ដែលមិនពេញចិត្តពោលថា បពិត្រលោកម្ចាស់ដ៏ចម្រើន លោកម្ចាស់ទាំងឡាយ កាន់យកបាត្រដោយឫទ្ធិ មិនបានហើយឬ ក៏នាំគ្នាប្រាប់ថា អាវុសោទាំងឡាយ នុ៎ះមិនមែនជាការ ដែលពួកយើងធ្វើបានលំបាកឡើយ តែដែលពួកយើងមិនកាន់យក ព្រោះគិត ថា អ្នកណានឹងប្រកាសគុណ ដែលល្អិតសុខុមរបស់ខ្លួនដល់ពួកគ្រហស្ថ ដើម្បីបាត្រឈើ ដែលដូចជាសាកសព ចំណែកពួកសមណសក្យបុត្ត នាំគ្នា សម្តែងកាន់យកទៅ ព្រោះជាបុគ្គលល្ងង់ ឡេះឡោះ ពួកអ្នកកុំគិតឡើយថា ការសម្តែងឫទ្ធិជារឿងលំបាកសម្រាប់ពួកយើងឡើយ ពួកសាវ័ករបស់ សមណគោតមចូរស្លេះទុកចុះ តែពួកយើងចង់សម្តែងឫទ្ធិជាមួយសមណគោតម បើសមណគោតមធ្វើបាដិហារ្យណាមួយ ចំណែកពួកយើងនឹងធ្វើបានទ្វេគុណ ។ ពួកភិក្ខុស្តាប់រឿងនោះហើយ នាំគ្នាក្រាបទូលថា បពិត្រព្រះមានព្រះភាគ បាន ឮថា ពួកតិរ្ថិយ នឹងនាំគ្នាធ្វើបាដិហារ្