ចន្ទកិន្នរជាតកទី ២
( ចន្ទកិន្នរពោលថា ) ម្នាលនាងចន្ទា ជីវិតនេះប្រហែលជា ជិតដាច់ហើយ ព្រោះក្រពុលដោយឈាម អញនឹងលះបង់នូវជីវិតក្នុងថ្ងៃ នេះឯង ម្នាលនាងចន្ទា ជីវិតរបស់អញនឹងរលត់ ។ ជីវិតរបស់អញ ជាទុក្ខ ពេបោចុះហើយ ហបឫទ័យរបស់អញក្តៅណាស់ អញលំបាកក្រៃពេក ព្រោះ ហេតុនាងចន្ទាកំពុងសោក មិនមែនព្រោះការសោកដទៃទេ ។ អញនឹងស្វិត ស្រពោន ដូចជាស្មៅ ( ដែលគេដាក់លើថ្មក្តៅ ) ដូចជាដើមឈើ ( ដែល កាត់ផ្តាច់ឫសហើយ ) អញនឹងរីងស្ងួតដូចជាស្ទឹងដែលមានទឹកមិនពេញព្រោះន ាងចន្ទាកំពុងសោក មិនមែនព្រោះការសោកដទៃទេ ។ ទឹកភ្នែកទាំងឡាយ របស់អញនេះហូរទៅ ដូចជាភ្លៀងក្បែរជើងភ្នំ ហូរទៅ ព្រោះហេតុនាងចន្ទា កំពុងសោក មិនមែនព្រោះការសោកដទៃឡើយ ។ ( នាងចន្ទាកិន្នរីពោលផ្តាសាថា ) រាជបុត្តណាបាញ់នូវប្តី ដែលអញជាអ្នកកំព្រាប្រាថ្នាហើយ រាជបុត្ត ( នោះ ) អាក្រក់មែន ប្តីរបស់ អញនោះ ដែលត្រូវសរមុតហើយ ដេកលើផែនដី ទៀបគល់ឈើ ។ នែរាជ បុត្ត សេចក្តីសោកក្នុងហ្ឫទ័យណានៃអញ ដែលកំពុងសម្លឹងមើលនូវកិន្នរ សូមមាតារបស់អ្នក បាននូវសេចក្តីសោកក្នុងហបឫទ័យដូចអញនេះដែរ ។ នែ រាជបុត្ត សេចក្តីសោកក្នុងហ្ឫទ័យណារបស់អញ ដែលកំពុងសម្លឹងមើលនូវ កិន្នរ សូមប្រពន្ធរបស់អ្នកបាននូវសេចក្តីសោកក្នុងហបឫទ័យដូចអញនេះដែរ ។ នែរាជបុត្ត បុគ្គលណាបានសម្លាប់កិន្នរដែលជាសត្វមិនប្រទូស្ត ព្រោះការចង់បាន អញ សូមកុំឲ្យម្តាយរបស់អ្នក ( នោះ ) បានឃើញកូនផង សូមកុំឲ្យ បានឃើញប្តីផង ។ នែរាជបុត្ត អ្នកណាបានសម្លាប់កិន្នរដែលជា សត្វមិន ប្រទូស្ត ព្រោះការចង់បានអញ សូមកុំឲ្យប្រពន្ធរបស់អ្នកនោះ បានឃើញ កូនផង សូមកុំឲ្យបានឃើញប្តីផង ។