អដ្ឋកថា ចន្ទកិន្នរជាតកទី ២
[ ១២-១៩ ] ព្រះសាស្តាកាលទ្រង់អាស្រ័យក្រុងកបិលពស្តុ គង់ក្នុងនិគ្រោធារាម ទ្រង់ប្រារព្ធរាហុលមាតា ត្រាស់ព្រះធម្មទេសនានេះ ក្នុងព្រះរាជ និវេសន៍ មានពាក្យផ្តើមថា ឧបនីយតិទំ មញ្ញេ ដូច្នេះជាដើម ។ មែនពិត ជាតកនេះគួរពោលតាំងអំពីទូរេនិទាន ។ តែនិទានកថានោះ រហូតដល់ព្រះឧរវេលកស្សបៈបន្លឺសីហនាទក្នុងលដ្ឋិវ័ន ពោលទុកក្នុងអបណ្ណក ជាតក បន្ទាប់អំពីនោះរហូតដល់ទ្រង់យាងទៅកាន់នគរកបិលពស្តុ នឹងមាន ជាក់ច្បាស់ក្នុងវេស្សន្តរជាតក ។ កាលព្រះសាស្តា គង់ក្នុងនិវេសន៍របស់ពុទ្ធបិតា ក្នុងពេលកំពុងសោយត្រ ាស់មហាធម្មបាលជាតក សោយស្រេច ទ្រង់ព្រះតម្រិះថា តថាគតនឹង អង្គុយក្នុងនិវេសន៍របស់រាហុលមាតា ពោលគុណរបស់នាង សម្តែងចន្ទកិន្នរីជាតក ដូច្នេះហើយ ទើបឲ្យព្រះរាជាកាន់បាត្រ យាងទៅកាន់ទីប្រថាប់ របស់រាហុលមាតាជាមួយអគ្គសាវ័កទាំងពីរ ។ កាលនោះអ្នករបាំ ៤ ម៉ឺន នាក់ របស់ព្រះនាងនាំគ្នាបង្ញាញមុខ ។ បណ្តាស្រីទាំងនោះ ជាខត្តិយកញ្ញា មាន ១០៩០ នាក់ ។ ព្រះនាងជ្រាបថា ព្រះតថាគតយាងមកក៏ត្រាស់ប្រាប់ ដល់ស្ត្រីទាំងនោះថា ចូរនាំគ្នាស្លៀកសំពត់ជ្រលក់ទឹកចត់គ្រប់គ្នា ។ ស្រីទាំងនោះ នាំគ្នាធ្វើយ៉ាងនោះ ព្រះសាស្តាយាងមកគង់លើព្រះទែនដែលត្រៀមទុក ។ កាលស្រីទាំងនោះ នាំគ្នាយំដោយសំឡេងខ្លាំង សំឡេង ក៏កើតមានហើយ ចំណែករាហុលមាតា ក៏ទ្រង់ព្រះកន្សែង កាលព្រះនាងបន្ទោបង់សេចក្តីសោក បាន ក៏ថ្វាយបង្គំព្រះសាស្តា ប្រថាប់គង់ដោយសេចក្តីស្និទ្ធស្នាលច្រើន ប្រព្រឹត្តទៅជាមួយសេចក្តីគោរពដែលមានក្នុងព្រះរាជា ។ កាលនោះ ព្រះរាជា ទ្រង់ប្រារព្ធគុណកថារបស់ព្រះនាង បានត្រាស់ពណ៌នាគុណ របស់ព្រះនាង ដោយប្រការផ្សេងៗថា បពិត្រព្រះអង្គ កូន